អន្ដរជាតិ៖ ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំជាផ្លូវការសម្រាប់ការចូលសមាជិកភាពNATO។
ឯកអគ្គរដ្ឋទូតមកពីប្រទេសតំបន់Nordic ទាំងពីរនេះបានដាក់ឯកសារស្នើសុំរបស់ពួកគេទៅកាន់អគ្គលេខាធិការអង្គការNATO លោកJens Stoltenberg នៅទីក្រុង Brussels នៅថ្ងៃពុធនេះ។
លោក Stoltenberg បានចាត់ទុកថាជាពេលវេលាប្រវត្តិសាស្ត្រ និងបាននិយាយថាលោកស្វាគមន៍យ៉ាងកក់ក្តៅចំពោះសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាសមាជិកNATO។
លោកលោកនិយាយ អ្នកគឺជាដៃគូជិតស្និទ្ធបំផុតរបស់យើង ហើយសមាជិកភាពរបស់អ្នកនៅក្នុងអង្គការNATOនឹងបង្កើនសន្តិសុខរួមរបស់យើង។
