គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន ពិភាក្សាយ៉ាងស៊ីជម្រៅ និងពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការ អនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញនៅក្នុងវេទិកា G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងការ ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន (G-PSF) លើកទី២០។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មា- ធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងអ្នកឧកញ៉ា លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋា- ភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ.) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍វឌ្ឍនភាព ឆមាសទី១ ឆ្នាំ២០២៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលផ្តោតលើការដោះស្រាយ បញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម វិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពអំណោយផលខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងក្រសួង-ស្ថាប័នទាំងអស់ និងក្រុមការងារលេខាធិការដ្ឋាន គ.ស.រ.ជ. ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ ស្តែងជូនវិស័យឯកជន និងបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួតទាំងផ្នែករដ្ឋាភិបាល និងវិស័យ ឯកជន ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) លើកទី២០ សំដៅយ៉ាងណាឱ្យការរៀបចំសម្រេច បាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកបង្ហាញអំពីវឌ្ឍនភាពនូវការងារភស្តុភារកម្ម ដែលរាជរដ្ឋាភិបាល សម្រេចបាននាពេល កន្លងមក ដែលសុទ្ធសឹងជាបច្ច័យវិជ្ជមានសម្រាប់វិស័យឯកជននៅក្នុងប្រតិបត្តិការពាណិជ្ជកម្ម ជាក់ស្តែងដូចជាផែនការ ពង្រីកការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាមួយច្រករបៀងសំខាន់ៗ, វឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ, ការលើកកម្ពស់សមត្ថភាព និងការធ្វើឌីជីថលូបនីយកម្មកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ, និង គម្រោងគាំទ្រដល់វិស័យភស្តុភារកម្មដូចជាការបើកការដ្ឋានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺថ្មីៗកន្លងទៅនេះ៕អត្ថបទ៖ សុន រ៉ាឌី,









