សម្ដេចធិបតី៖ តាំងពីអាណត្តិមុន និងអាណត្តិនេះរដ្ឋាភិបាលខិតខំពង្រីកសាលារៀនឱ្យទៅដល់ភូមិ ឃុំ

2026/10/08 01:30:53 pm        102

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកសាលារៀនឱ្យទៅដល់ភូមិ ឃុំនៅមូលដ្ឋានផ្ទាល់ ដើម្បីអប់រំចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានមូលដ្ឋានគ្រឹះសិក្សារៀនសូត្ររឹងមាំ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។

ក្នុងឱកាសនោះសម្ដេចធិបតីសម្តេចធិបតីបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាថ្មីមកប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ សម្តេចមានប្រសាសន៍ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រច្រើនជាងគេ និងច្រើនកន្លែង។ សម្ដេចធិបតីបានថ្លែងថា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនយោបាយពង្រាយសាលាកម្រិតឧត្តមសិក្សាទៅតាមខេត្ត។ បច្ចុប្បន្នស្ទើគ្រប់ខេត្ត មានការអប់រំកម្រិតឧត្តមសិក្សា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ ដើម្បីផ្តល់ជូនដល់និស្សិត។

សម្ដេចធិបតីបញ្ជាក់ថា តាំងពីអាណត្តិមុនៗរហូតមកដល់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកសាលារៀនទៅដល់មូលដ្ឋានភូមិ ឃុំ ដើម្បីផ្ដល់ការអប់រំទៅដល់កូនចៅប្រជាពលរដ្ឋឱ្យបានរៀនសូត្រ មានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ និងឈានមកបន្តការសិក្សានៅកម្រិតឧត្តមសិក្សាដែលពួកគេអាចក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់ជាតិ។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថា សមិទ្ធផលរបស់និស្សិតជ័យលាភីនាពេលនេះ មិនមែនជាការពុះពាររបស់និស្សិតៗតែឯងនោះទេ ប៉ុន្តែគឺជាផ្លែផ្កានៃការគាំទ្រ ការលះបង់ និងការលើកទឹកចិត្ត របស់មាតាបិតា អាណាព្យាបាល, ព្រមទាំង ការខិតខំ និង ទទួលខុសត្រូវខ្ពស់ របស់សាកលវិទ្យាល័យផងដែរ។ សម្ដេចថ្លែងថា «សញ្ញាបត្រមួយសន្លឹក គឺជាសមិទ្ធផលរួមគ្នានៃការខិតខំរបស់និស្សិត, ការបង្រៀនរបស់សាស្ត្រាចារ្យ, និងការលះបង់របស់អាណាព្យាបាល និងក្រុមគ្រួសារ»៕

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ កម្លាំងសាមគ្គីជាតិបានជួយសង្គ្រោះពលរដ្ឋភៀសសឹកខ្មែរប្រមាណ៧០ម៉ឺននាក់ក្នុងគ្រាសង្គ្រាម
2026/10/08 02:43:21 pm        1
សម្ដេចធិបតី៖ ជាតិក្នុងពេលលំបាក រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង
2026/10/08 02:15:16 pm        1
សម្ដេចធិបតី៖ កម្ពុជាលើកសំណូមពរឱ្យមាន AOT ចូលរួមធ្វើសាក្សីពេលវាស់វែងបង្គោលព្រំដែនកម្ពុជា-ថៃលើកក្រោយ
2026/10/08 02:03:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”

2026/10/08 02:54:33 pm
​សម្ដេចធិបតី៖ កម្លាំងសាមគ្គីជាតិបានជួយសង្គ្រោះពលរដ្ឋភៀសសឹកខ្មែរប្រមាណ៧០ម៉ឺននាក់ក្នុងគ្រាសង្គ្រាម
2026/10/08 02:43:21 pm
​បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើក្រុមជម្រើសជាតិ ដើម្បី​សម្រេច​គោល​ដៅ​កាន់​តែ​ធំ ២ឬ៣ឆ្នាំខាងមុខ
2026/10/08 02:35:29 pm
​សម្ដេចធិបតី៖ ជាតិក្នុងពេលលំបាក រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង
2026/10/08 02:15:16 pm
​សម្ដេចធិបតី៖ កម្ពុជាលើកសំណូមពរឱ្យមាន AOT ចូលរួមធ្វើសាក្សីពេលវាស់វែងបង្គោលព្រំដែនកម្ពុជា-ថៃលើកក្រោយ
2026/10/08 02:03:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm