គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”

2026/10/08 02:54:33 pm        143

(ម៉ាឡេស៊ី)៖ យប់នេះព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ ចូហរ ដារុល តាក់ហ្ស៊ីម នៅក្រៅដីការប្រកួតពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍។

ក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Mathew McConkey លើកឡើងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ ពួកគេមានគុណភាពលេងខ្ពស់ ហើយដោយសារគេលេងក្នុងទឹកដីខ្លួនឯងផង។ ដូច្នោះយើងដឹងថាការប្រកួតនឹងស្វិតស្វាញ និងតានតឹង ប៉ុន្តែយើងមានទំនុកចិតថានឹងអាចធ្វើបាន។ ចំាមើលថាតើយើងនឹងទទួលបានលទ្ធផលបែបណាក្នុងការប្រកួតនេះ។

គ្រានោះលោកក៏បានរំលឹកពីការប្រកួតឆ្នាំមុន ដោយព្រះខ័នរាជស្វាយរៀងស្ទើរតែដណ្ដើមបានជ័យជំនះទៅហើយ។ ដោយបន្ថែមថាជាការពិតនោះមិនជាក្រុមដ៏ខ្លាំងបំផុតរបស់ពូកគេនោះទេ ដោយសារតែពូកគេកំពុងស្ថិតក្នុងការប្រកួតដ៏មមាញឹក ម្យ៉ាងទៀតយើងបានផ្លាស់ប្ដូរជាច្រើន ហើយពូកគេក៏បានធ្វើការផ្លាស់ប្ដូរច្រើនដែរ ដូច្នោះលោកគិតថាជម្រើសកីឡាករ១១នាក់ដំបូងរបស់ក្រុមទាំងពីរដែលនឹងចូលលេងនឹងមានខុសប្លែកគ្នាខ្លាំង។ លោកបន្តថាចំពោះរបៀបនៃការលេងវិញ Johor មិនខុសគ្នាខ្លាំងពីឆ្នាំមុនប៉ុន្មាននោះទេ ប្រហែលជាមានការកែសម្រួលបន្តិចបន្តួច ដូចជាថាតើពូកគេប្រើខ្សែប្រយុទ្ធម្នាក់ រឺពីរនាក់ ប៉ុន្តែគោលការណ៍និងទម្រង់នៃការលេងជាច្រើននៅតែមានលក្ខណៈដូចដើម។ វាពិតជាមិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេ តែគិតថាវាជាការប្រកួតមួយដែលយើងដឹងជាមុនខ្លះៗហើយថាត្រូវរំពឹងអ្វីខ្លះ។ រយៈពេលមួយ រឺពីរឆ្នាំកន្លងមកនេះ យើងធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះជាច្រើនដងមកហើយ។ យើងទៅកាន់កន្លែងផ្សេងៗ ខណៈដែលគ្មាននរណាម្នាក់រំពឹងថាពួកយើងនឹងអាចធ្វើអ្វីបានឡើយ ក្រុមផ្សេងទៀតមិនរំពឹងថាពូកយើងនឹងធ្វើអ្វីបាននោះទេ ប៉ុន្តែនៅពេលការប្រកួតចាប់ផ្ដើមពូកគេបែរជាមានការភ្ញាក់ផ្អើលទៅវិញ ដូច្នោះយើងនៅតែបន្តខិតខំលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ក្លឹប ហើយក្លឹបក៏កំពុងបន្តអភិវឌ្ឍខ្លួនលើគ្រប់ផ្នែកទាំងអស់ទាំងហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក កីឡាករ និងអ្វីៗផ្សេងទៀត។ ហេតុនេះការចូលរួមប្រកួតពាននេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្លឹបដែលតម្រូវឱ្យយើងមានសមត្ថភាពប្រកួតប្រជែង និងដណ្ដើមយកលទ្ធផលល្អៗពីការប្រកួតទាំងនេះ។

ចំណែកអ្នកចាំទីវីរៈ ដារា ក៏បានលើកឡើងជុំវិញការត្រៀមខ្លួនរួចរាល់របស់ក្រុមទាំងមូល ហើយអ្វីដែលរៀបចំកន្លងមកក៏ត្រូវបញ្ចេញនៅពេលនេះដែរ។ ហើយនេះជាការប្រកួតកម្រិតខ្ពស់ ហើយនឹងព្យាយាមលេងឱ្យអស់ពីលទ្ធភាព។

ព្រះខ័នរាជស្វាយរៀង និងJohor Darul Ta’zim ត្រូវជួបគ្នា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ម៉ោង៧និង០០នាទីយប់ (ពេលវេលានៅកម្ពុជា) នៅពហុកីឡដ្ឋានស៊ុលតង់ អ៊ីប្រាហ៊ីម ហើយ BTV News ផ្សាយផ្ទាល់ពី Johor ជួនអ្នកគាំទ្របាល់ទាត់ជាតិបានទស្សនា។

នេះជាលើកទីពីរដែលក្លឹបទាំងពីរជួបគ្នា ហើយជំនួបលើកដំបូងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមទាំងពីរស្មើគ្នា ២ទល់នឹង២។ ពេលនោះព្រះខ័នរាជស្វាយរៀងជាអ្នកនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Christian និងកីឡាករ ញាន សុស៊ីដាន មុន Johor Darul Ta’zim វាយបកតាមស្មើចុងម៉ោង។

សូមជម្រាបជូនថា ក្រោយការប្រកួតនៅទឹកដី Johor ព្រះខ័នរាជស្វាយរៀង នឹងត្រឡប់មកកាន់មាតុប្រទេសវិញមួយថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនទទួលក្លឹបចិន Shanghai Shenhua ក្នុងការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនទទួលបឹងកេត នៅខេត្តស្វាយរៀង ថ្ងៃទី១៨ ខែតុលា សប្ដាហ៍ទី៤លីគកំពូលកម្ពុជា៕



អត្ថបទដែលទាក់ទង

ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក
2026/10/08 03:13:51 pm        1
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”
2026/10/08 02:54:33 pm        1
បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើក្រុមជម្រើសជាតិ ដើម្បី​សម្រេច​គោល​ដៅ​កាន់​តែ​ធំ ២ឬ៣ឆ្នាំខាងមុខ
2026/10/08 02:35:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីត​មេដឹកនាំ​​វ៉េណេស៊ុយ​អេឡា នឹង​ប្រឈម​ជាមួយ​ការ​ចោទ​ប្រកាន់​ថ្មី​ ជុំវិញ​​ទារុណកម្មលើពលរដ្ឋ​អាមេរិក​​

2026/10/08 04:19:09 pm
​ជប៉ុនស្នើឱ្យចិនបង្ហាញ «សេចក្ដី​គោរព» ក្នុង​ពេល​​លើកឡើង​ពី​នាយករដ្ឋមន្ត្រី
2026/10/08 04:17:16 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជូនសិល្បករ-សិប្បករជើងចាស់ ២៥១នាក់
2026/10/08 04:15:39 pm
​កូរ៉េខាងជើងទាមទារឱ្យកូរ៉េខាងត្បូងបង្ហាញ «ការគោរពខ្ពស់បំផុត» ដើម្បីស្តារទំនាក់ទំនងឡើងវិញ
2026/10/08 04:14:58 pm
​ADB ប្តេជ្ញាចិត្តរួមគ្នាជាមួយក្រសួងបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការការលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
2026/10/08 04:12:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm