កម្ពុជាខាតបង់ប្រាក់ប្រមាណជាង ៤៦០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2022/05/19 02:46:10 am        1.6 K

ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) បានលើកឡើងថា យោងតាមការសិក្សាស្រាវជ្រាវនាពេល កន្លងមក គិតត្រឹមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាមានអ្នកស្លាប់ និងរងរបួសជាច្រើនពាន់នាក់ ជាលទ្ធផលរក​ឃើញថា កម្ពុជាខាតបង់ប្រាក់ប្រមាណ ៤៦៧លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

​ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញអ្នកសារព័ត៌មាន ក្រោយសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នៅព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២នេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាអត្រា គ្រោះថ្នាក់ចរាចរណ៍រយៈពេលចុងក្រោយមានការថយចុះយ៉ាងណាក្តី តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ យូអិនឌីភី ដោយបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គិតត្រឹមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ២ពាន់នាក់ និងរងរបួសជាច្រើពាន់នាក់ ជាលទ្ធផលរកឃើញថា កម្ពុជាខាតបង់ជិត ៤៦៧លានដុល្លារ។

លោកនាយក បានបញ្ជាក់បន្ថែមថា ជារៀងរាល់ថ្ងៃនៅកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរក ចំណូលផ្គត់ផ្គង់ដល់គ្រួសារ។

តាមរយៈការចូលរួមក្នុងអង្គសិក្ខាសាលាខាងលើនេះ លោកស្រី សួន សុគន្ធា អនុប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា លើកឡើងថា សហជីបរបស់លោកស្រី នឹងចូលរួមផ្សព្វផ្សាយព័ត៌មាន ទៅកាន់សាធារណជន ជាពិសេសកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ឲ្យបានយល់ដឹងកាន់តែច្រើនថែមទៀត អំពីវិធាន សុវត្ថិភាពចរាចរណ៍ ខណៈដែលពួកគាត់ជាបុគ្គលដ៏សំខាន់មួយ ក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងវិស័យ​ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។

សូមបញ្ជាក់ថា ការរៀបចំសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់ កម្មករនិយោជិតកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំសហជីពកម្មករ​លើបញ្ហា សុវត្ថិភាពចរាចរណ៍ និង ឧបសគ្គនានាក្នុងការជំរុញការប្តូររថយន្តដែលមានសុវត្ថិភាពប្រសើរជាង និងគោល នយោបាយសុវត្ថិភាពចរាចរណ៍សម្រាប់ការធ្វើដំណើរទៅមករបស់កម្មករនិយោជិត និងដើម្បីកៀរគរមតិគាំទ្រឱ្យ​កាន់តែរឹងមាំក្នុងចំណោមថ្នាក់ដឹកនាំសហជីពកម្មករ និងសហជីពថ្នាក់មូលដ្ឋានលើបញ្ហាសុវត្ថិភាពចរាចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ការ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm