អន្ដរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធនេះថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ៦៩៤នាក់ នៅរោងចក្រ ដែកថែប Azovstal បានប្រគល់ខ្លួនពីមូលដ្ឋានចុងក្រោយរងការឡោមព័ទ្ធក្នុងរោងចក្រដែកថែបក្នុងរយៈពេល ២៤ម៉ោងនេះ ធ្វើឲ្យចំនួនទាហានព្រមចុះចាញ់កើនឡើងដល់ ៩៥៩នាក់ ចាប់តាំងពីថ្ងៃចន្ទមក ។
ការប្រកាសបែបនេះ បានធ្វើឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាបេសកកម្មដើម្បីការពាររោងចក្រនេះបានបញ្ចប់ហើយ ហើយក្រុមអ្នកប្រយុទ្ធមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយប្រទេសរុស្ស៊ី៕

