អន្ដរជាតិ៖ លោក Josep Borrell គឺជាប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិអឺរ៉ុបថា សហភាពអឺរ៉ុប នឹងមិនបណ្ដោយឲ្យប្រទេសអ៊ុយក្រែនអស់គ្រឿងសព្វាវុធឡើយ ពោល គឺពួកគេនៅតែបន្តជួយពាំងមុខអ៊ុយក្រែនដូចអាមេរិកដែរ ក្នុងការផ្តល់អាវុធជួយធ្វើសង្រ្គាមជាមួយរុស្ស៊ី។
មន្រ្តីការទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា រុស្ស៊ីអាចរង ការខាតបង់ដ៏ធំធេង ចាប់តាំងពីការវាយលុកលើអ៊ុយក្រែន ដោយបានលើកឡើង ថាកងទ័ពស្លាប់ និងរបួសដល់ទៅ ១៥ភាគរយ ប៉ុន្តែ បានបដិសេធនៅពេលត្រូវបានសួរថាតើ លោកមានអារម្មណ៍ថាសង្រ្គាមនេះនឹងបន្តអូសបន្លាយរយៈពេលប៉ុណ្ណាទៀត ដោយគ្រាន់តែនិយាយថា លោកមិនទាន់ហ៊ានធ្វើសម្មតិកម្ម នៅឡើយទេ ថាតើរុស្ស៊ីអាចទប់ទល់បានយូរប៉ុណ្ណាទៀតនោះ៕

