សម្ដេចតេជោ ហ៊ុន សែន​ រម្លឹក​​យកទស្សនវិជ្ជាមួយរៀងរហូតមក​ គឺ«ស្មើភាព ស្មើសិទ្ធិ» អំឡុង​ជំនួប​ចរចាការទូត​ជាមួយ​មន្ត្រីការទូតសូវៀត​ ក្នុងឆ្នាំ១៩៧៩

2026/10/09 08:40:34 am        106

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា បានរម្លឹក​យកទស្សនវិជ្ជាមួយ​មិនថា ​ប្រទេសធំ ឬប្រទេសតូចក្រីក្រ មិនថា​មនុស្សវ័យចាស់​ ឬក៏វ័យក្មេង​ គឺ​ «ស្មើភាព ស្មើសិទ្ធិ​»។ ទស្សនវិជ្ជានេះត្រូវបានសម្ដេចចាប់​យក​​ អំឡុង​ជំនួប​ចរចា​ការ​ទូត​​​ជាមួយ​មន្ត្រីការទូតសូវៀត​ ក្នុងឆ្នាំ១៩៧៩។

តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទើប​បាន​ទទួល​រូប​ថត​មួយ​សន្លឹក​ដែល​ថត​ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៧៩​។ អ្នក​ទទួល ខ្ញុំ​គឺ​អតីតរដ្ឋមន្ត្រីការបរទេស​សហភាពសូវៀតឈ្មោះ អង់ដ្រេ ក្រូមីកូ

(Andre​ Gromyko)។ លោក​អង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩ ដែល​ពេល​នោះ​គាត់​មាន​អាយុ​៧០​ឆ្នាំ ឯ​ខ្ញុំកើត​ឆ្នាំ១៩៥២ ទើប​អាយុ២៧ឆ្នាំ។»

សម្ដេចតេជោ​បន្តថា ជំនួប​ម្ខាង​វ័យចំ​ណាស់​អាយុ​៧០​ឆ្នាំ​ច្រើន​ជាង​ឪពុក​របស់សម្ដេច​ និង​តំណាង​ឲ្យ​ប្រទេស​មហាអំ​ណាចលើ​ពិភពលោក និងម្ខាងទៀត គឺរូបសម្ដេចផ្ទាល់​ជាយុវជនទើបមាន​អាយុ ២៧​ឆ្នាំ តំណាង​ឲ្យ​ប្រទេសតូច និងក្រីក្រ​មួយ​ដែលទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​។ សម្ដេចបន្តទៀតថា ​មុនជំនួបនោះសម្ដេច​​ពិតជាបារម្ភ ព្រោះជា​រដ្ឋ​មន្ត្រី​ក្មេង​ទាំង​អាយុ​ក្មេង​ខ្ចី​ទាំង​ចំណេះ​ដឹង​ផ្នែក​ការទូត​ត្រូវ​ចរចាជាមួយអ្នកការទូតវ័យចំណាស់​ដែល​ជា​អតីត​អគ្គ​រដ្ឋ​ទូត​សូវៀត​ប្រចាំ​សហរដ្ឋអាមេរិក​ក្នុងដំណាក់កាល​សង្គ្រាម​លោក លើកទី២ (១៩៤៣ ដល់

១៩៤៦)​​។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ក្នុងពេល​កំពុង​តែ​គិតនោះ​សម្ដេច​បាន​ក្រឡេក​ឃើញ​រថយន្ត​ដែល​សម្ដេច​ជិះ​មាន​ទង់ជាតិ​ពីរ​ខាង​ឆ្វេងជា​ទង់​ជាតិ​សហភាព​សូវៀត​ចំណែក​ខាង​ស្តាំ​ជា​ទង់​ជាតិ​កម្ពុជា​។ ពេល​ឃើញបែបនេះ សម្ដេច​ក្លាហានភ្លាម​ដោយ​គិត​ថា ​ទោះ​ក្មេង​ និង​ប្រទេស​តូច​ក្រីក្រ​ក៏​តំណាង​ឲ្យ​រដ្ឋអធិបតេយ្យមួយ​ ឯវ័យចំណាស់ប្រទេសធំ និងមានក៏ជា​តំណាង​ឲ្យ​រដ្ឋ​អធិបតេយ្យ​មួយដូចគ្នា​។ ដូច្នេះ​ហើយសម្ដេច​ក៏បាន​ ចាប់​យក​ទស្សន​វិជ្ជា​«ស្មើភាព​ស្មើសិទ្ធិ» រៀង​រហូត​មក​៕


 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ
2026/10/09 10:00:52 am        1
សម្ដេចតេជោ ហ៊ុន សែន​ រម្លឹក​​យកទស្សនវិជ្ជាមួយរៀងរហូតមក​ គឺ«ស្មើភាព ស្មើសិទ្ធិ» អំឡុង​ជំនួប​ចរចាការទូត​ជាមួយ​មន្ត្រីការទូតសូវៀត​ ក្នុងឆ្នាំ១៩៧៩
2026/10/09 08:40:34 am        1
រថយន្ដក្រុងសាធារណៈចាប់ផ្ដើមចេញដំណើរដឹកពលរដ្ឋទៅតាមបណ្ដាខេត្តដោយមិនបង់ប្រាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
2026/10/09 08:13:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះខ័នរាជ របូត ៣ពិន្ទុក្នុងជំនួបបើកឆាកពានក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៦/២៧

2026/10/09 10:16:41 am
​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ
2026/10/09 10:00:52 am
​សម្ដេចតេជោ ហ៊ុន សែន​ រម្លឹក​​យកទស្សនវិជ្ជាមួយរៀងរហូតមក​ គឺ«ស្មើភាព ស្មើសិទ្ធិ» អំឡុង​ជំនួប​ចរចាការទូត​ជាមួយ​មន្ត្រីការទូតសូវៀត​ ក្នុងឆ្នាំ១៩៧៩
2026/10/09 08:40:34 am
​រថយន្ដក្រុងសាធារណៈចាប់ផ្ដើមចេញដំណើរដឹកពលរដ្ឋទៅតាមបណ្ដាខេត្តដោយមិនបង់ប្រាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
2026/10/09 08:13:45 am
​ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង
2026/10/08 07:22:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm