ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ពង្រីកការតភ្ជាប់ជើងហោះហើររវាងទីក្រុង Delhi និងកម្ពុជា

2026/10/09 10:54:21 am        130

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia កំពុងពង្រឹងការតភ្ជាប់ជើងហោះហើររវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយបន្ថែមជើងហោះហើរត្រង់ទីបីក្នុងមួយសប្តាហ៍ពីទីក្រុង Delhi មកកាន់រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៦។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា ការតភ្ជាប់ដោយបន្ថែមជើងហោះហើរត្រង់ឡើងវិញនេះ នឹងផ្តល់នូវកម្លាំងចលករយ៉ាងសំខាន់ដល់វិស័យស្នូលៗ ដោយជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធម្មយាត្រា ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ដែលល្បីល្បាញលើពិភពលោក ព្រមទាំងរឹតចំណងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធរវាងសិស្ស-និស្សិត ធុរជន ក្រុមគ្រួសារ និងអ្នកស្រឡាញ់វប្បធម៌នៃប្រទេសទាំងពីរ។

 ឯកឧត្តម មានប្រសាសន៍ថា៖ «ជាមួយគ្នានេះ ការតភ្ជាប់នេះក៏នឹងបើកឱកាសសម្រាប់ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការរៀបចំកញ្ចប់ទស្សនកិច្ចដែលមានភាពទាក់ទាញ និងការពង្រីកការតភ្ជាប់ឆ្លងកាត់ទីក្រុងដេលី។ និរន្តរភាពយូរអង្វែងនៃការតភ្ជាប់នេះ នឹងអាស្រ័យលើតម្រូវការទីផ្សារជាក់ស្តែង សេវាកម្មប្រកបដោយទំនុកចិត្ត និងការសហការផ្សព្វផ្សាយរួមគ្នាយ៉ាងសកម្ម។ ការស្តារឡើងវិញនូវច្រករបៀងអាកាសនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

ការបន្ថែមជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នឹងដំណើរកាបន្ថែមរជើងហោះហើរត្រង់ទីបីក្នុងមួយសប្តាហ៍រវាងទីក្រុង Delhi និងរាជធានីភ្នំពេញ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ហើយ សេវាកម្មបន្ថែមនេះត្រូវបានរំពឹងថា នឹងជួយគាំទ្របន្ថែមទៀតដល់កំណើននៃការធ្វើដំណើរសម្រាប់គោលបំណងកម្សាន្ត អាជីវកម្ម និងទេសចរណ៍រវាងប្រទេសឥណ្ឌា និងកម្ពុជា ព្រមទាំង ផ្តល់ជូនអ្នកដំណើរជនជាតិឥណ្ឌានូវការតភ្ជាប់ដោយផ្ទាល់ និងងាយស្រួលមកកាន់រាជធានីរបស់កម្ពុជា និងលទ្ធភាពទទួលបានបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាររបស់ Asian Aviation ដែលជាទស្សនាវដ្តីឯករាជ្យឈានមុខគេមួយផ្នែកអាកាសចរណ៍ស៊ីវិល ដែលបោះពុម្ពផ្សាយចេញពីប្រទេសសិង្ហបុរី។

ជើងហោះហើរទាំងនេះនឹងដំណើរការដោយយន្តហោះ Airbus A320 ដែលមានកៅអីសរុបចំនួន ១៧០ រួមមាន កៅអី Business Class ចំនួន ៨ និងកៅអី Economy Class ចំនួន ១៦២។ Air Cambodia បន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌា តាមរយៈការបន្ថែមជើងហោះហើរទីបីក្នុងមួយសប្តាហ៍នេះត្រូវបានរំពឹងថានឹងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសឥណ្ឌា និងកម្ពុជា៕

អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្សព្វផ្សាយជំរុញការអនុវត្ត «យុទ្ធសាស្ត្របៃតង ជំហាន២.១» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងឆ្ពោះទៅសម្រេចបាន ភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា
2026/10/09 11:55:25 am       
កម្ពុជាទទូចឱ្យ UN ដើរតួនាទីកាន់តែសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរកំពុងភៀសសឹកបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ
2026/10/09 11:41:46 am        1
ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាល បន្ត​ផ្តល់​សេវា​រថយន្ត​ក្រុង​ឥតគិតថ្លៃ​ទៅ​ស្រុក​ក្នុង​រដូវបុណ្យភ្ជុំ​បិណ្ឌ
2026/10/09 11:40:10 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្សព្វផ្សាយជំរុញការអនុវត្ត «យុទ្ធសាស្ត្របៃតង ជំហាន២.១» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងឆ្ពោះទៅសម្រេចបាន ភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា

2026/10/09 11:55:25 am
​ឯកឧត្តម វ៉ាត់ ចំរើន៖ រាល់ព្រឹត្តិការណ៍កីឡា គឺជាឱកាសបង្ហាញពីសក្ដានុពល និងព្រលឹងវប្បធម៌ជាតិ
2026/10/09 11:54:55 am
​ទីក្រុង លីអេច របស់បែលហ្ស៊ិក ហាមប្រាមការជួបជុំគ្នាតាមដងផ្លូវលើសពី ៣ នាក់ ស្របពេលមានការតវ៉ារបស់និស្សិត
2026/10/09 11:45:46 am
​កម្ពុជាទទូចឱ្យ UN ដើរតួនាទីកាន់តែសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរកំពុងភៀសសឹកបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ
2026/10/09 11:41:46 am
​ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាល បន្ត​ផ្តល់​សេវា​រថយន្ត​ក្រុង​ឥតគិតថ្លៃ​ទៅ​ស្រុក​ក្នុង​រដូវបុណ្យភ្ជុំ​បិណ្ឌ
2026/10/09 11:40:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm