សម្ដេចតេជោ និងសម្ដេចធិបតីជូនពរបងប្អូនកម្មករ និងពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​សុខសុវត្ថិភាព

2026/10/09 11:20:21 am        141

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនពរដល់បងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ថ្ងៃនេះជាថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូន ប្រជាពលរដ្ឋ នាឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ដោយបានចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុខសុវត្ថិភាព។

សម្ដេចតជោ បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ផងដែរ ដែលសេវាកម្មនេះ គឺមានរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ ១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង ៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។

សម្ដេចតេជោ និងសម្ដេចធិបតី បានជូនពរដល់បងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សូមជម្រាបថា តបតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានចាត់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរយើង។ ជាមួយនេះ បងប្អូន អ៊ំពូមីង តាយាយ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ផងដែរ ដែលសេវាកម្មនេះ គឺមានរយ:ពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ ១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង ៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ៕

អត្ថបទដែលទាក់ទង

សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌទី១៣ នៅវត្តចំនួន ៣ ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល
2026/10/09 01:08:43 pm        1
អ្នកនាំពាក្យ៖ ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ​នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈកម្ពុជានៅតែប្រកាន់ភ្ជាប់​ការដោះស្រាយ​ផ្អែកលើច្បាប់​អន្តរជាតិ
2026/10/09 01:03:26 pm        1
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
2026/10/09 12:52:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌទី១៣ នៅវត្តចំនួន ៣ ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

2026/10/09 01:08:43 pm
​អ្នកនាំពាក្យ៖ ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ​នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈកម្ពុជានៅតែប្រកាន់ភ្ជាប់​ការដោះស្រាយ​ផ្អែកលើច្បាប់​អន្តរជាតិ
2026/10/09 01:03:26 pm
​ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
2026/10/09 12:52:42 pm
​រដ្ឋមន្ត្រីអប់រំបារាំងប្រកាសថា គ្រូបង្រៀន៣ពាន់នាក់នឹងត្រូវដាក់បំពេញចន្លោះក្រោយការតវ៉ា
2026/10/09 12:44:42 pm
​ប្រមុខរាជរដ្ឋាភិបាលសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ាន ជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត
2026/10/09 12:23:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm