នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា

2026/10/09 01:42:37 pm        118

ឯកឧត្តម ឡេ មិញហ៉ឹង ( Le Minh Hung ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរអញ្ជើញដល់របស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៅព្រលានយន្តហោះអន្តរជាតិតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន ឯកឧត្តម ឈិន កេតនា ព្រមទាំងមន្ត្រីជាន់​ខ្ពស់ក្រសួង​ការបរទេសកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតប​តាម​ការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា​ ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលា​នេះ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំង។

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការ​ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹង​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។

សូមបញ្ជាក់ថា ឯកឧត្តម ឡេ មិញ ហ៊ឹង អាយុ ៥៦ឆ្នាំ ត្រូវបានសភាវៀតណាម បោះឆ្នោត​ជ្រើស​តាំង​ជា​នាយក​រដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្រាប់អាណត្តិ​៥ឆ្នាំ ជំនួស​តំណែង​របស់លោក ផាម មិញ ជិញ។

នាយករដ្ឋមន្ត្រីដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីប្រទេសជប៉ុនរូបនេះ មុនពេល​ក្លាយ​ជានាយករដ្ឋមន្ត្រី ធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារកណ្តាល​វៀតណាម ពី​ឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ដោយបានក្លាយជាទេសាភិបាលវ័យក្មេងបំផុតក្នុងប្រវត្តិ​សាស្ត្រធ​នាគារកណ្តាលនៅអាយុ ៤៦ឆ្នាំ។ នៅក្នុងខែមករា ឆ្នាំ២០២៦ លោក ក៏ត្រូវបាន​ជ្រើស​រើសជាសមាជិកការិយាល័យនយោបាយ ដែលជាស្ថាប័នកំពូលរបស់បក្សកុ​ម្មុយ​នីស្ត​វៀតណាម។

ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមេសា ឯកឧត្តម ឡេ មិញ ហ៊ឹង ទើប​នឹង​ធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៨ ខែតុលា ហើយ​បន្តដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែតុលានេះ។ ដំណើទស្សន​កិច្ច​នេះ ត្រូវបានគេមើលឃើញថា ជាគោលនយោបាយពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និង​នយោបាយរវាងវៀតណាម ឡាវ និងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាប់គ្នាឱ្យកាន់​តែស៊ីជម្រៅ និងលើកកម្ពស់ទំនុកចិត្តរវាងគ្នាឱ្យកាន់តែខ្លាំងក្លា ដ្បិតប្រទេសទាំង៣​ប្រៀប​​ដូចមុំចង្ក្រានដែលតែងតែពូតដៃគ្នាជម្នះការលំបាក និងរំដោះខ្លួនចេញ​ពីអាណា​និគម​បារាំងកាលពីអតីតកាល៕

អត្ថបទដែលទាក់ទង

អភិបាលខេត្តកណ្ដាលស្នើរដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់នៅក្នុងមូលដ្ឋាន
2026/10/09 02:29:25 pm        1
នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងស្តូបមិត្តភាកម្ពុជា-វៀតណាម
2026/10/09 02:12:11 pm        1
អ្នកជំនាញ៖ ការបោសសម្អាតល្បែងអនឡាញតាមកាស៊ីណូ ជាខែលការពារអ្នកវិនិយោគស្អាតស្អំ និងស្តារទំនុកចិត្តវិនិយោគិន
2026/10/09 01:54:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តកណ្ដាលស្នើរដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់នៅក្នុងមូលដ្ឋាន

2026/10/09 02:29:25 pm
​នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងស្តូបមិត្តភាកម្ពុជា-វៀតណាម
2026/10/09 02:12:11 pm
​អ្នកជំនាញ៖ ការបោសសម្អាតល្បែងអនឡាញតាមកាស៊ីណូ ជាខែលការពារអ្នកវិនិយោគស្អាតស្អំ និងស្តារទំនុកចិត្តវិនិយោគិន
2026/10/09 01:54:10 pm
​នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា
2026/10/09 01:42:37 pm
​បិណ្ឌវេនទី១៣៖ ព្រះសង្ឃ ពុទ្ធបរិស័ទ ឧទ្ទិសកុសល បួងសួងសូមឱ្យជាតិរក្សាបានសន្ដិភាព
2026/10/09 01:20:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm