ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយឱ្យ ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ CICA។
នៅព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅអាស៊ែបៃហ្សង់, តួកគីយ៉េ និងកាហ្សាក់ស្ថាន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់, ឯកឧត្តមប្រ ធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ និងឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និវត្តមកមាតុប្រទេសវិញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សោភ័ណ៕ដោយ៖ គង់ ឌិន,










