ពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយ​បន្ត​ជិះ​រថយន្ត​ក្រុង​រដ្ឋ​​ឥតគិតថ្លៃ

2026/10/12 12:20:41 pm        112

​ប្រជាពលរដ្ឋខ្មែរ បានត្រឡប់ពីតាមបណ្តាស្រុកកំណើតនានា ក្នុងឱកាសភ្ជុំបិណ្ឌនេះ ចូល​មក​រាជ​ធានី​ភ្នំពេញ​វិញ​ដោយ​ទឹកមុខសប្បាយរីករាយ ដោយការប្រើប្រាស់សេវារថយន្តក្រុងឥតគិតប្រាក់។

ប្រជាពលរដ្ឋ ដែលបានមកដល់រាជធានីភ្នំពេញ បានប្រាប់BTVថា ពេល​បាន​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុមគ្រួសារ និងបានទៅវត្តវ៉ាជាមួយសាច់ញាតិពិតជាសប្បាយរីករាយ ដោយ​សង្កេត​ឃើញ​ថា ​នៅតាមបណ្តាស្រុកកំណើតនីមួយៗរីករាយគ្រប់ៗគ្នា ពិសេសនៅ​តាម​បណ្តា​វត្ត​អារាម​សុទ្ធ​តែ​មាន​ប្រជាពលរដ្ឋនាំគ្នាទៅធ្វើបុណ្យទានក្នុងឱកាសភ្ជុំបិណ្ឌយ៉ាងច្រើនកុះករ។

ប្រជាពលរដ្ឋ បានប្រាប់បន្តថា អ្វីដែលធ្វើឱ្យពួកគេ កាន់តែរីករាយថែមទៀតនោះ គឺបាន​ជិះ​រថយន្ត​ក្រុង​ទំាង​ទៅ​ស្រុក ​និងត្រឡប់មកភ្នំពេញវិញ ដោយមិនអស់ថវិកាសោះឡើយ ក្រៅពីនេះថែម​ទំាង​ទទួល​បាន​ទឹក​សុទ្ធ និងភេសជ្ជៈទទួលទានដោយមិនអស់ថវិកាផងដែរ ដូចនេះពួកគេ​នាំ​គ្នា​ថ្លែង​អំណរ​គុណ​ដល់រាជរដ្ឋាភិបាល ដែលបានផ្តល់រថយន្តក្រុងជូនប្រជាពលរដ្ឋជិះទៅលេងស្រុក និង​ត្រឡប់​មក​ភ្នំពេញ​វិញ​ដោយមិនអស់ថវិកា ពិតជាសប្បាយរីករាយណាស់។

ចំណែកអ្នកបើកបររថយន្តក្រុង បានប្រាប់ដែរថា នៅពេល​បាន​ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត និ​ងបានដឹកមកភ្នំពេញវិញ គឺពួកគាត់ពេញចិត្ត ដោយសង្កេតឃើញ​ប្រជា​ពលរដ្ឋ​សប្បាយ​រីក​រាយសើចសប្បាយ ហើយពលរដ្ឋបាននាំគ្នា​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ដែ​លបា​ន​ផ្តល់​រថយន្ត​ក្រុង​ឱ្យ​ពួកគេបានជិះដោយមិនអស់ថវិកាប្រកបដោយផាសុកភាព និងសុខសុវត្ថិភាព ។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌេយៈពេល៣ថ្ងៃ រាជរដ្ឋាភិបាល បាន​ផ្តល់​សេវា​រថយន្ត​ក្រុង​ឱ្យ​ប្រជាពលរដ្ឋជិះទៅលេងស្រុកកំណើត និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ រយៈ​ពេល​៥​ថ្ងៃ​ដោយ​ចាប់​ពីថ្ងៃទី៩ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែតុលា ហើយក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ នៅ​តាម​បណ្តា​វត្តអារាមទំាងនៅភ្នំពេញ និងនៅតាមបណ្តាខេត្តសុទ្ធតែមានភាពសប្បាយរីករាយ និង​មាន​ប្រជា​ពលរដ្ឋច្រើនកុះករ ហើយប្រជា​ពលរដ្ឋ​ដែល​បាន​ជិះ​រថយន្ត​ក្រុង​មាន​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​រដូវ​កាលបុណ្យទានម្តងៗ និងអាចសន្សំសោហ៊ុយរាប់លានដុល្លារដែរ៕ អត្ថបទ៖ គង់ រ៉េន


អត្ថបទដែលទាក់ទង

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
2026/10/12 01:11:10 pm        1
សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ​បានសន្សំសោហ៊ុយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល
2026/10/12 12:54:47 pm        1
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ នៃឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
2026/10/12 12:48:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ

2026/10/12 01:11:10 pm
​យោធាយ៉េមែន៖ ក្រុមហ៊ូទីជាង ៩០០នាក់ ត្រូវបានកម្ចាត់ ក្នុងអំឡុង​ពេល​ធ្វើ​ប្រតិបត្តិការវាយលុកដ៏ធំ
2026/10/12 01:05:46 pm
​ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិក​ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន
2026/10/12 01:02:49 pm
​សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ​បានសន្សំសោហ៊ុយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល
2026/10/12 12:54:47 pm
​ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ នៃឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
2026/10/12 12:48:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/11 09:08:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm