សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ​បានសន្សំសោហ៊ុយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល

2026/10/12 12:54:47 pm        114

ភ្នំពេញ៖ សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ បានជួយ​សន្សំ​សោហ៊ុយ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល ឬប្រមាណ ៣លានដុល្លារអាម៉េរិកកាលពីចូលឆ្នាំថ្មី ដែល​សម្រាប់​ឱកាស​ភ្ជុំ​បិណ្ឌ​នេះ​ក៏មិនខុសគ្នាប៉ុន្មានដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទប្រចាំថ្ងៃ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេវា​ឡាន​ក្រុង​សាធារណៈរបស់រដ្ឋ បាននិងកំពុងដំណើរការ​យ៉ាង​មមាញឹកដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុក​កំណើត និងចូលរាជធានីវិញដោយសុវត្ថិភាព និងផាសុកភាព ដែលរដ្ឋផ្ដល់ជូនពលរដ្ឋ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី១៣ ខែតុលា នេះ ។

ឯកឧត្តម បានបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ឱ្យរដ្ឋបាលសាលារាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើតដើម្បីជួបជុំគ្រួសារ និងចូលរួមពិធីបុណ្យតាមប្រពៃណីជាតិ។ តាមរយៈរថយន្តក្រុងឥតគិតថ្លៃ ប្រជាពលរដ្ឋ អាចសន្សំថវិកាសម្រាប់ពិធីបុណ្យ និងការជួបជុំកម្សាន្តសប្បាយជាមួយក្រុមគ្រួសារជាជំនួសវិញ។ ក្រៅពីចេញសោហ៊ុយធ្វើដំណើរជំនួសពលរដ្ឋ រាជរដ្ឋាភិបាល ក៏បានជួយចេញថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយកាត់បន្ថយការចំណាយលើភ្លើងអគ្គិសនី និងប្រេងឥន្ធនៈ តាមរយៈការឧបត្ថម្ភធន់ និងការកាត់ពន្ធអាករផ្សេងៗជាច្រើនលើប្រេងសាំង និងប្រេងម៉ាស៊ូត។ ជាក់ស្ដែង ក្នុងរយៈពេលបីឆ្នាំចុងក្រោយ រដ្ឋបានចំណាយថវិកាជិត៥០០លានដុល្លារ ដើម្បីបញ្ចុះតម្លៃអគ្គិសនី ប្រេងសាំង ម៉ាស៊ូត ក៏ដូចជាឧស្ម័នឥន្ធនៈ ពោលគឺរដ្ឋទទួលបន្ទុកបង់ថ្លៃមួយចំនួនជំនួសប្រជាពលរដ្ឋ។ ការផ្ដល់សេវារថយន្តក្រុង ត្រូវបានរាជរដ្ឋាភិបាលធ្វើឡើងនៅក្នុងពិធីបុណ្យធំៗប្រពៃណីជាតិ ដូចជា បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ ដើម្បីជួយកាត់បន្ថយការចំណាយ។ យោងតាមកាប៉ាន់ប្រមាណកាលពីចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ មានពលរដ្ឋប្រមាណ១២ម៉ឺនាក់ បានប្រើប្រាស់សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ ។ បើគិតជាសោហ៊ុយធ្វើដំណើរប្រមាណ១២ពាន់លានរៀល ឬ៣លានដុល្លារ អាម៉េរិក ។ ប៉ុន្តែសោហ៊ុយនេះ ត្រូវបានរាជរដ្ឋាភិបាលចេញជំនួសទាំងស្រុង នេះជាផលចំណេញជាក់ស្ដែងដែលប្រជាពលរដ្ឋទទួលបានពីរាជរដ្ឋាភិបាល ហើយឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ការផ្ដល់ជូនក៏មិនខុសពីចូលឆ្នាំថ្មីនោះដែរ៕


អត្ថបទដែលទាក់ទង

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
2026/10/12 01:11:10 pm        1
សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ​បានសន្សំសោហ៊ុយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល
2026/10/12 12:54:47 pm        1
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ នៃឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
2026/10/12 12:48:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ១១នាក់ស្លាប់ និង ២៧នាក់រងរបួស ក្នុងឧបទ្ទវហេតុ​រថយន្តក្រុងបុករថយន្តដឹកទំនិញ នៅទួរគី

2026/10/12 01:55:10 pm
​អ៊ីស្រាអែល​ចាប់ផ្ដើម​វាយប្រហារតាមអាកាសថ្មី នៅភាគខាងត្បូងលីបង់ ទោះមានកិច្ចព្រមព្រៀងគាំទ្រ​ដោយ​អាមេរិក
2026/10/12 01:32:58 pm
​អ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមត្រូវបានដាក់ពង្រាយ​ ក្រោយព្យុះសង្ឃរា Isaias បណ្ដាល​ឱ្យមនុស្ស ៤នាក់ស្លាប់​
2026/10/12 01:20:27 pm
​ប្រធានគណៈកម្មការអឺរ៉ុប បង្ហាញការគាំទ្រ ចំពោះការអំពាវនាវរបស់អ៊ុយក្រែនឱ្យមានបទឈប់បាញ់
2026/10/12 01:16:45 pm
​ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
2026/10/12 01:11:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/11 09:08:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm