ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ

2026/10/12 01:11:10 pm        98

សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុំករបានចូលទស្សនាប្រាសាទអង្គរវត្ត នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​និងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត ​នៃប្រាសាទអង្គរវត្ត ហើយបានសម្ដែងមោទនភាព ដែលពួកគេបាន​ឃើញ​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ ដើរកម្សាន្ដរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេស ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ។

អ្នកទេសចរណ៍មកពីខេត្ដរតនគិរី ខេត្ដស្វាយរៀង ក៏ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់​បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយ​ទេស​ភាព​ស្រស់​បំព្រង​នារ​ដូវភ្លៀងផងដែរ។

ពួកគាត់បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែ​ពេល​បាន​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជា​ពិសេស​បាន​ឃើញ​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​អភិរក្សប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើ​ក​ឡើង​ថា ​ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេល​បុណ្យ​ភ្ជុំ ក៏ដូចជានៅតាម​រមណី​យដ្ឋាន​ផ្សេង​ៗ​ទៀ​ត​។ ពួក​គាត់​បាន​កោត​សរសើរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​បានអភិឌ្ឍន៍​រមណីយ​ដ្ឋាន​អង្គរ​បានល្អ​ប្រសើរ និង​មាន​សន្ដិសុខ​សុវត្ថិភាព​ល្អ​ដល់​អ្នក​ទេសចរ។

បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យភ្ជុំ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៦នេះ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណជិត១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន៣៦៧៧នាក់ ខណៈដែលភ្ញៀវជាតិមានចំនួន៩៣ ៤៩៣នាក់៕ អត្ថបទ៖ ឈិត​ សាវី





អត្ថបទដែលទាក់ទង

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
2026/10/12 01:11:10 pm        1
សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ​បានសន្សំសោហ៊ុយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល
2026/10/12 12:54:47 pm        1
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ នៃឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
2026/10/12 12:48:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ១១នាក់ស្លាប់ និង ២៧នាក់រងរបួស ក្នុងឧបទ្ទវហេតុ​រថយន្តក្រុងបុករថយន្តដឹកទំនិញ នៅទួរគី

2026/10/12 01:55:10 pm
​អ៊ីស្រាអែល​ចាប់ផ្ដើម​វាយប្រហារតាមអាកាសថ្មី នៅភាគខាងត្បូងលីបង់ ទោះមានកិច្ចព្រមព្រៀងគាំទ្រ​ដោយ​អាមេរិក
2026/10/12 01:32:58 pm
​អ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមត្រូវបានដាក់ពង្រាយ​ ក្រោយព្យុះសង្ឃរា Isaias បណ្ដាល​ឱ្យមនុស្ស ៤នាក់ស្លាប់​
2026/10/12 01:20:27 pm
​ប្រធានគណៈកម្មការអឺរ៉ុប បង្ហាញការគាំទ្រ ចំពោះការអំពាវនាវរបស់អ៊ុយក្រែនឱ្យមានបទឈប់បាញ់
2026/10/12 01:16:45 pm
​ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
2026/10/12 01:11:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/11 09:08:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm