កីឡាករ​អ៊ីតាលី Alberto Dainese ឈ្នះ​ដំណាក់កាល​ទី​១១ ប្រណាំង​កង់ Giro d’Italia

2022/05/19 06:24:28 pm        106

​ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​ម្ចាស់ផ្ទះ​អ៊ីតាលី Alberto Dainese បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១១ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Giro d’Italia ស្រប​ពេលដែល​អ្នកឈ្នះ​ដំណាក់កាល​ទី១០ ដកខ្លួន​ពី​ព្រឹត្តិការណ៍​។

​​កីឡាករ​វ័យ ២២ឆ្នាំ Biniam Girmay ដែល​បាន​ក្លាយជា​កីឡាករ​អាហ្វ្រិក​ទី១ ​ឈ្នះ​ក្នុងដំណាក់កាល​នៅ​ព្រឹត្តិការណ៍ Grand Tour នោះ ក្រោយមក​ក៏បាន​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត ​ក្រោយ​មាន​របួស​ភ្នែក​ពេល​អបអរ​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នោះ​។ ​សំរាប់​ដំណាក់កាល​ទី១១ ម្សិលមិញ​ដែលមាន​ចំងាយ​ផ្លូវ ២០៣គីឡូម៉ែត្រ Alberto Dainese ដែល​ជិះ​ឱ្យ​ក្រុម DSM បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ១៩នាទី ៤វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាករ​កូ​ឡុំ​ប៊ី Fernando Gaviria និង​លេខ៣ កីឡាករ​អ៊ីតាលី Simone Consonni​។

​​ក្រោយ ១១ដំណាក់កាល​នេះ​ អ្នក​នាំមុខគេ​ក្នុង​តារាង​រួម​នៅតែ​ជា​កីឡាករ​អេ​ស្ប៉ា​ញ Juan Pedro Lopez ដដែល ដោយមាន​វេលា​ចំណេញ​លើ​អ្នក​លេខ២ Richard Carapaz ១២វិនាទី និង​លេខ៣ កីឡាករ​ព័រទុយហ្កាល់ Joao Almeida​។ ​សំរាប់​ដំណាក់កាល​ទី១២ ថ្ងៃនេះ​មាន​ចំងាយ​ផ្លូវ ២០៤គីឡូម៉ែត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm