ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា

2026/10/13 11:43:49 am        133

វិស័យកសិកម្មបាននិងកំពុងបង្កើតភាពធន់ ជួយជ្រោមជ្រែងដល់សន្តិសុខស្បៀង និង​ការ​នាំ​ចេញ​កសិផល​ស្រស់​របស់​កម្ពុជា គាំទ្រដោយទីផ្សារអាស៊ាន សភាពអឺរ៉ុប ជាពិសេស​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយទីផ្សារទាំងនោះបាននិងកំពុងលើកកម្ពស់ ដល់កសិករដែលជាអ្នកដាំដុះ និង​ការ​កែច្នៃសម្រាប់ការនាំចេញជាដើម។

ស្ថិតក្នុងស្ថានភាពមិនទាន់មានភាពភាពប្រាកដប្រជា វិស័យមួយ​ចំនួន​របស់​កម្ពុជា​បាន និង​កំពុង​រង​ផល​ប៉ះពាល់ ជាក់ស្តែង វិស័យកសិកម្ម បើយោង​តាម​របាយ​ការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញថា វិស័យកសិកម្ម​មាន​ការ​ថម​ថយ​ខ្លះ​ៗ​នៅលើអនុវិស័យមួយចំនួន តែទោះជាយ៉ាងណា វិស័យកសិកម្មបានដើរតួនាទីយ៉ាង សំខាន់ ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេស​ការ​ជួយ​ជ្រោម​ជែង​នៃ​តម្រូវ​ការ​សន្តិសុខស្បៀង និងការ នាំចេញផងដែរ។

វិញការនាំចេញនេះ, ទោះបីការដាំដុះនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងមានការថមថយ តែ​ការនាំចេញកសិផល ជាពិសេសកសិផលស្រស់របស់កម្ពុជា កំពុងបន្តមាននិន្នាការកើនឡើង គាំទ្រ​ដល់ទីសំខាន់ៗមួយចំនួនដូចជា៖ នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៦នេះ ការនំា​ចេញ​ទៅ​ប្រទេស​ចិន មានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញ កសិផលស្រស់មានមួយចំណែកផងដែរដូចជា៖ ចេកស្រស់, ដំឡូងមី, អង្ករ, កៅស៊ូ និងមៀនស្រស់ជាដើម។ ចំណែកទីផ្សារអាស៊ាន រួមមាន៖ ការនាំចេញទៅប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម ដោយទីផ្សារហ្វីលីពីនបានកំពុង គាំទ្រដល់ការនាំចេញអង្កររបស់កម្ពុជា។ ក្រៅពីនេះក៏មានការនាំចេញទៅកាន់សភាពអឺរ៉ុបដូចជា៖ ការនាំចេញម្រេច, អង្ករ និងស្វាយ ចន្ទីជាដើម។

ទាក់ទងការនាំចេញកសិកផលនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា វិស័យ កសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញ។ ស្ថិតក្នុងបរិបថ នេះ ការជំរុញនាំចេញកសិផលស្រស់ និងលើកកម្ពស់ការកែច្នៃក្នុងស្រុកសម្រាប់បម្រើការនាំចេញ គឺត្រូវតែដើរទន្ទឹមគ្នា ដោយយើងត្រូវ ជំរុញដល់ការនាំចេញផលិតផលស្រស់ផង និងការកែច្នៃផង ដើម្បីគាំទ្រដល់កសិករដែលជាអ្នកដាំដុះ និងនៅក្នុងអនុវិស័យកសិកម្ម ផ្សេងៗទៀត ដើម្បីចៀសវាងដល់ការកក់ស្ទះ ឬការជុញផលិតផលរបស់ពួកគាត់លើទីផ្សារ។ 

សូមបញ្ជាក់ថា ជុំវិញការនាំចេញកសិផលរបស់កម្ពុជានេះ បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាកិរកម្ពុជា បានបង្ហាញឱ្យ ដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ នេះ កសិផលដែលកម្ពុជាបាននំាចេញរួមមាន៖ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលបរិភោគបាន មានទឹកប្រាក់ជាង ១,៥ ពាន់លានដុល្លារអាមេរិក, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ, ធញ្ញ ជាតិជាង ៨៦៥ លានដុល្លារ និងការនាំចេញបន្លែដែលបរិភោគបាន ឫស និងមើមមាន ទឹកប្រាក់ជាង ៥១៧ លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ក្រសួងផែនការ អនុវត្តការប្រឡងជាចាំបាច់ស្របតាមកំណែទម្រង់ ក្នុងការជ្រើសរើស​តែងតាំង​តួនាទីមន្ត្រី
2026/10/13 01:56:16 pm        1
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ
2026/10/13 01:46:46 pm        1
ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ
2026/10/13 01:44:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងផែនការ អនុវត្តការប្រឡងជាចាំបាច់ស្របតាមកំណែទម្រង់ ក្នុងការជ្រើសរើស​តែងតាំង​តួនាទីមន្ត្រី

2026/10/13 01:56:16 pm
​លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ
2026/10/13 01:46:46 pm
​ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ
2026/10/13 01:44:57 pm
​Manchester City ទទួលការស្វាគមន៍បែបចំអកនៅកីឡដ្ឋាន Anfield មុនពេលលត់ Liverpool ៣-០
2026/10/13 01:28:17 pm
​យុវជនបន្តនាំគ្នា​ទៅចុះឈ្មោះបោះឆ្នោត ខណៈដំណើរការចុះឈ្មោះនៅបន្តរហូតដល់ចុងខែវិច្ឆិកា
2026/10/13 01:13:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/13 12:52:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/12 03:30:40 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm