សម្តេចធិបតី និងលោកជំទាវបណ្ឌិត​កំពុង​បំពេញទស្សនកិច្ចផ្លូវការ និង​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​ចំនួន​៣ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ

2026/10/13 12:00:14 pm        129

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌​មាន​​​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះថា មកដល់ថ្ងៃទី១៣ ខែតុលានេះ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិត និងគណៈប្រតិភូជាន់ខ្ពស់​កំពុង​​បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន ៣ ដែលជា​បេសក​កម្ម​ការ​ទូត​នៅ​ក្រៅប្រទេស ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងការពារអធិបតេយ្យភាព បូរណ​ភាព​ទឹក​ដី។​

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អម​ដោយ​លោក​ជំទាវ​បណ្ឌិត និងគណៈប្រតិភូជាន់ខ្ពស់ពេលលនេះ​ ​កំពុងបន្ត​បំពេញទស្សនកិច្ចផ្លូវការ និងទស្សន​កិច្ច​ការ​ងារនៅក្នុងប្រទេសចំនួន៣គឺ៖ សាធារណរដ្ឋ អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និង​សាធារណ​រដ្ឋ​កាហ្សាក់ស្ថាន តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំង៣។ ដំណើរ​ទស្សន​កិច្ច​​​នេះមានគោលដៅ​ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំង​៣ ​និងស្វះស្វែងរក​ការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម...។

ឯកឧត្តម ប៉ែន បូណា បន្តថា ជាក់ស្តែង នៅអាស៊ែបៃហ្សង់សម្តេចធិបតី និងប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​អាស៊ែបៃហ្សង់ បានបង្ហាញការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងការទូត និងកិច្ច​សហ​ប្រតិបត្តិ​ការ​​ទ្វេភាគីឱ្យកាន់​តែ​រឹងមាំ និងរីកចម្រើនថែមទៀត។ ថ្នាក់ដឹកនាំទាំង​ពីរ​ក៏​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្តូរ​ឯកសារចំនួន៣គឺ៖ អនុស្សរណៈនៃ​ការយោគយល់គ្នា​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវា​ង​វិទ្យាស្ថាន​ជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា និងសាកលវិទ្យាល័យ ADA នៃក្រសួងការបរទេសអាស៊ែបៃហ្សង់និងកិច្ចព្រមព្រៀងស្តីពី​ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេច​វេះ​ពន្ធ និងការចៀសវាងពន្ធ។

វេទិការធុរកិច្ច​រវាង​កម្ពុជានិងអាស៊ែបៃហ្សង់ ក៏ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគ។ ថ្លែងក្នុងវេទិកាធុរកិច្ច សម្តេចធិបតី បានបង្ហាញពីពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផល និងការលើកទឹកចិត្ត,ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល,ទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់, ការទទួលបានទីផ្សារក្នុងតំបន់ និងសកល, ចីរភាពថាមពល និងកំណើនបៃតង ជាដើម។ សម្តេចធិបតីក៏បានអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅកម្ពុជាដោយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ។

សូមជម្រាបថា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី និងគណៈប្រតិភូជាន់ខ្ពស់ កំពុងបន្តបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួនបី រួមមាន សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ (តួកគី) និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសទាំងបីនេះ ត្រូវបានរំពឹងថានឹងជួយជំរុញ និងពង្រីកទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

 


អត្ថបទដែលទាក់ទង

ក្រសួងផែនការ អនុវត្តការប្រឡងជាចាំបាច់ស្របតាមកំណែទម្រង់ ក្នុងការជ្រើសរើស​តែងតាំង​តួនាទីមន្ត្រី
2026/10/13 01:56:16 pm        1
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ
2026/10/13 01:46:46 pm        1
ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ
2026/10/13 01:44:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងផែនការ អនុវត្តការប្រឡងជាចាំបាច់ស្របតាមកំណែទម្រង់ ក្នុងការជ្រើសរើស​តែងតាំង​តួនាទីមន្ត្រី

2026/10/13 01:56:16 pm
​លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត នាំយកអណ្តូងទឹកជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ
2026/10/13 01:46:46 pm
​ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ
2026/10/13 01:44:57 pm
​Manchester City ទទួលការស្វាគមន៍បែបចំអកនៅកីឡដ្ឋាន Anfield មុនពេលលត់ Liverpool ៣-០
2026/10/13 01:28:17 pm
​យុវជនបន្តនាំគ្នា​ទៅចុះឈ្មោះបោះឆ្នោត ខណៈដំណើរការចុះឈ្មោះនៅបន្តរហូតដល់ចុងខែវិច្ឆិកា
2026/10/13 01:13:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/13 12:52:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/12 03:30:40 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm