ក្លិបបាល់ទាត់ភ្នំពេញក្រោន យប់ថ្ងៃទី១២ ខែតុលា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់កូរ៉េខាងត្បូង ចូលរួមប្រកួត AFC Champion League Two ជាមួយក្លឹប Gangwon FC ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ភ្នំពេញក្រោនបើកការប្រកួតដំបូងរបស់ខ្លួនដោយយកឈ្នះក្លឹបម៉ាឡេស៊ី Kuching City FC ២ទល់នឹង១ គ្រាដែល Gangwon បានត្រឹមស្មើ Kitchee របស់ហុងកុង ០ទល់០ ក្នុងពូល H។
មុនការប្រកួតចាប់ផ្ដើម ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានបញ្ចេញសមាសភាពកីឡាករ២២រូបដើម្បីប្រកួតប្រជែងជាមួយ Gangwon ក្នុងនោះមានកីឡាករកម្ពុជា ១៤រូប និងកីឡាករបរទេស៨រូប។
ភ្នំពេញក្រោន ពីរប្រកួតក្នុងលីគកំពូលកម្ពុជា ស្មើទាំងពីរប្រកួតឈរនៅលេខ៧មាន២ពិន្ទុ។ ចំណែក Gangwon បច្ចុប្បន្នឈរនៅលេខ៣លីគកំពូលកូរ៉េខាងត្បូង ៣១ប្រកួតមាន៤៦ពិន្ទុ។
សូមជម្រាបជូនថា ការប្រកួតរវាង Phnom Penh Crow និងGangwon ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ម៉ោង ៥និង០០នាទីល្ងាច ម៉ោងនៅកម្ពុជា ហើយ BTV News ផ្សាយផ្ទាល់ជូន៕







