អ្នកវិភាគ៖ ទស្សនកិច្ច​សម្តេចធិបតី​ទៅ​តំបន់អឺរ៉ុប​នឹង​បង្កើន​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រឹត​តែ​ខ្លាំងរ​វាង​អឺរ៉ុប​-កម្ពុជា

2026/10/13 02:39:46 pm        156

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះដំ​ណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅតំបន់អឺរ៉ុបខាងកើត គឺពិតជា​មាន​សារ​សំខាន់​ក្នុង​ការ​ពង្រីកសក្តានុពល ពង្រឹងសមត្ថភាព បង្កើនការផ្សារភ្ជាប់​ទំនាក់​ទំនង​រឹ​ត​តែ​ខ្លាំង​ក្លា​ជា​មួយ​តំបន់អឺរ៉ុប។

លោក ហេង ម៉េងលី អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថា ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅតំបន់អឺរ៉ុបខាងកើត គឺពិតជាមានសារសំខាន់សម្រាប់កម្ពុជា ក្នុង​បរិបទភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ ដែលកំពុងតែមានការប្រែប្រួល។ ហើយ​ដំណើរ​ទស្សនកិច្ចនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ច អាច​កាត់​បន្ថយតម្លៃប្រេងឥន្ធនៈថាមពល ជំរុញការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន កំណើនទេសចរណ៍ និង​ជា​ពិសេសវិស័យការពារជាតិ។

លោក ហេង ម៉េងលី បានបញ្ជាក់ថា សារៈសំខាន់ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ទៅ​តំបន់​អឺរ៉ុប​ខាងកើត គឺមិនត្រឹមតែជាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា អាស៊ែបៃហ្សង់ តួគីយ៉េ និង​កាហ្សាក់​ស្ថាន ជារួមនឹងមាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ថែម​ទៀត​ទៅ​លើ​វិស័យ​ការពារ​ជាតិ​ក្នុង​ឋានៈ​ជា​រដ្ឋមាន​អធិបតេយ្យភាពមានបូរណភាពទឹកដីដែលមានការកំណត់ដោយច្បាប់អន្តរជាតិ ទទួល​ស្គាល់​ដោយ​អន្តរជាតិ។ ក្នុងបរិការនេះទៀតសោត កម្ពុជាក៏ភ្ជាប់បញ្ហា​ព្រំដែន​ដែល​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​ប្រទេសថៃ ក្នុងការលើកឡើង​ក្នុង​អង្គ​ប្រជុំ​សន្និសីទ​ដើម្បី​ធានា​ការពារ​សន្តិសុខ​ប្រទេស​ជាតិ​របស់​រដ្ឋ​នីមួយៗនៅក្នុងតំបន់ ក៏ដូចជាការប៉ះទង្គិចនៅក្នុងតំបន់មិនថានៅអាស៊ីអាគ្នេយ៍ ឬក៏​អាស៊ី​កណ្តាល និងអឺរ៉ុបខាងកើតទេ៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

យុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
2026/10/13 03:47:09 pm        1
យុវជនផុលផុសទៅដាក់ពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និង​បេះដូង​ស្នេហា​ជាតិ
2026/10/13 03:19:50 pm        1
កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការជំរុញភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយសហគមន៍អន្តរជាតិ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦
2026/10/13 03:04:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ

2026/10/13 03:47:09 pm
​EU អនុម័តបញ្ជីទណ្ឌកម្មថ្មីជិត ១.៦០០ ដែលកំណត់គោលដៅលើឧស្សាហកម្មយោធារបស់រុស្ស៊ី
2026/10/13 03:27:50 pm
​លោក Trump បញ្ជាក់​ថា លោកមិនជឿទាល់​តែ​សោះ​ថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់
2026/10/13 03:26:57 pm
​យុវជនផុលផុសទៅដាក់ពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និង​បេះដូង​ស្នេហា​ជាតិ
2026/10/13 03:19:50 pm
​កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការជំរុញភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយសហគមន៍អន្តរជាតិ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦
2026/10/13 03:04:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/13 12:52:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/13 03:16:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm