ស្អែក ព្រះខ័នរាជទទួលក្លឹបចិន ឯភ្នំពេញក្រោនទៅជួបក្លឹបកូរ៉េខាងត្បូង ការប្រកួត AFC Champion League Two

2026/10/14 11:19:29 am        125

ក្លឹបបាល់ទាត់ព្រះរាជាណាចក្រកម្ពុជាទាំងពីរ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនត្រូវ បន្តយុទ្ធនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបអាស៊ីលំដាប់ទី២ បន្តទៀតក្នុងពូលរៀងៗខ្លួន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។

ជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង បន្តការប្រកួតទី២ក្នុងពូល G ដោយត្រូវទទួលក្រុមខ្លាំងចិន Shanghai Shenhua នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅម៉ោង៧និង១៥នាទីយប់។

ព្រះខ័នរាជស្វាយរៀងបើកការប្រកួតទី១របស់ខ្លួនព្រឹត្តិការណ៍នេះ ចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២ទល់នឹង០។

មុនការប្រកួតចូលមកដល់ថ្មីៗនេះគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក McConkey បានប្រាប់ឱ្យដឹងបន្ទាប់ពីត្រឡប់មកពីប្រកួត Shopee Cup ថាលោកនឹងរៀបចំក្រុមឱ្យល្អឡើងវិញត្រៀមជួបក្លឹបសៀងហៃ។

ថ្មីៗនេះក្លឹបក៏បានប្រកាសលក់សំបុត្រចូលទស្សនាសម្រាប់ការប្រកួតជាមួយ Shanghai Shenhu ដោយសំបុត្រសម្រាប់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ៨,០០០ រៀល និងសំបុត្រសម្រាប់អ្នកគាំទ្រ Shanghai ៨,០០០ រៀលដែរ។

លើសពីនេះក្លឹបនៅបានបញ្ជាក់ឱ្យអ្នកគាំទ្រ ទាញយក app ព្រះខ័នរាជស្វាយរៀង ឬធ្វើការ update app ដើម្បីទទួលបាន version ចុងក្រោយរួចធ្វើការទិញសំបុត្រភ្លាមៗ។

(ដាក់វីដេអូ App)

ក្រឡេកទៅចាប់អារម្មណ៍ក្លឹបភ្នំពេញក្រោនវិញម្ដង។ ពេលនេះក្លឹបជើងឯករងកម្ពុជាកំពុងស្ថិតនៅកូរ៉េខាងត្បូងត្រៀមជួបជាមួយក្លឹបម្ចាស់ផ្ទះ Gangwon FC ក្នុងពូល H។ ហើយចំពោះមុខក្លឹបបានត្រៀមលក្ខណៈ និងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់កូរ៉េមួយនេះនៅម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា។

ពេលនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងឈរនៅកំពូលតារាងមាន ៣ពិន្ទុ ក្រោយឈ្នះក្លឹបម៉ាឡេស៊ីន Kuching FC ២ទល់នឹង១ និងស្របពេលក្លឹប Kitchee របស់ហុងកុងស្មើក្លឹប Gangwon ០ទល់០។

មុនចាកចេញពីព្រះរាជាណាចក្រកម្ពុជា លោក Oleg បានប្រាប់ឱ្យដឹងថាក្លឹបរៀបចំបានយ៉ាងល្អ ក្នុងពេលសម្រាក FIFA Day។ ហើយពេលនេះកីឡាករទាំងអស់បានត្រឡប់មកវិញ និងមានវត្តមានក្នុងការប្រកួតនេះ។ នេះជាឱកាសសម្រាប់បង្ហាញពីកម្រិតបាល់ទាត់កម្ពុជា ជាមួយបាល់ទាត់ដែលមានកម្រិតខ្ពស់ដូចជាកូរ៉េខាងត្បូង ហើយយើងនឹងបញ្ចេញឱ្យអស់សមត្ថភាពសម្រាប់ការប្រកួតនេះ ជាមួយជ័យជំនះ។

លោកបន្តថាសម្រាប់ភ្នំពេញក្រោនកីឡាករទាំងអស់មិនមានបញ្ហារបួសទេ ហើយពូកគេត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។

សូមជម្រាបជូនថាការប្រកួតទាំងពីរនេះ BTV News ផ្សាយផ្ទាល់ជូនអ្នកគាំទ្របាល់ទាត់ជាតិដើម្បីបានទស្សនា និងគាំទ្រដល់បាល់ទាត់ជាតិយើង៕


អត្ថបទដែលទាក់ទង

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត ប្រកួតកាត់ក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររសៀលនេះ
2026/10/14 12:41:18 pm        1
ស្អែក ព្រះខ័នរាជទទួលក្លឹបចិន ឯភ្នំពេញក្រោនទៅជួបក្លឹបកូរ៉េខាងត្បូង ការប្រកួត AFC Champion League Two
2026/10/14 11:19:29 am        1
Manchester City ទទួលការស្វាគមន៍បែបចំអកនៅកីឡដ្ឋាន Anfield មុនពេលលត់ Liverpool ៣-០
2026/10/13 01:28:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើកទឹកចិត្តក្រុមហ៊ុនសហគ្រាសកូរ៉េក្នុងតំបន់គីមផូ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2026/10/14 01:13:45 pm
​យុវជន៖ ការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាម online ចំណេញពេល និងមានប្រសិទ្ធភាពខ្ពស់
2026/10/14 01:10:29 pm
​មន្ទីរបរិស្ថានខេត្តព្រះវិហារ បំភ្លឺករណីមន្រ្ដីឧទ្យានុរក្សាចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ និងស្មើម្ចាស់ទំព័រហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មានមិនពិតបញ្ឈប់ការផ្សាយជាបន្ទាន់
2026/10/14 12:43:46 pm
​ពានសម្ដេចតេជោ-ថ្នាក់ខេត្ត ប្រកួតកាត់ក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររសៀលនេះ
2026/10/14 12:41:18 pm
​អ្នកជំនាញមានសុទិដ្ឋិនិយមថា យន្តការ UNCLOS ជារបត់ថ្មីមួយជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ
2026/10/14 12:39:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm