សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប្រឈម​ហានិភ័យ​ភាព​អត់​ឃ្លាន​ដល់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក

2022/05/19 07:49:59 pm        881

​ពិភពលោក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken និយាយថា ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុងបង្កើត​វិបត្តិ​សន្តិសុខ​ស្បៀងអាហារ​ពិភព​លោកធំ​បំផុត​នៅពេលនេះ​។​ ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ផលិត​បាន​មួយ​ភាគបី​នៃ​ការផ្គត់ផ្គង់​ស្រូវ​សាលី​របស់​ពិភពលោក ហើយ​ការ​បាត់​បង់​ទំនិញប្រើប្រាស់​ដោយសារ​សង្គ្រាម​បាន​បណ្តាលឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង និង​ភាពមិន​ច្បាស់លាស់​អំពី​សន្តិសុខ​ស្បៀង ​នៅពេល​ខាងមុខ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅក្នុង​ប្រទេស​ក្រីក្រ​។

​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ លោក Blinken បាន​ជួបប្រជុំ​នៅទីក្រុងញូវយ៉កនៅក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ ដែល​ផ្តោតលើ​អសន្តិសុខ​ស្បៀង​។​ ​ក្រសួងការបរទេស​បាន​និយាយថា​ នៅ​ឆ្នាំ2021 មនុស្ស​ជាង 193លាន​នាក់​នៅ​ទូទាំង​ពិភពលោកបាន​ជួបប្រទះ​អសន្តិសុខ​ស្បៀង ​ដែល​កើនឡើង​ចំនួន 40លាន​នាក់ពី​ឆ្នាំមុន​នោះ​។ ​មនុស្ស​រហូតដល់​ 40​លាន​នាក់​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងត្រូវ​ធ្លាក់​ក្នុង​ភាពក្រីក្រ ​និង​អសន្តិសុខ​ស្បៀង​នៅ​ដំណាច់​ឆ្នាំនេះ​។ កង្វះ​ប្រេងឥន្ធនៈ និង​ជីនៅក្នុង​ប្រទេស​ជាច្រើន ​និង​ការកើនឡើង​តម្លៃអាហារ​បាន​គំរាមកំហែង​ដល់​អស្ថិរភាព​សង្គម​ដែល​ផុយស្រួយ បង្កើន​ភាពអត់ឃ្លាន និង​កង្វះ​អាហារូប​ត្ថ​ម្ភ ជំរុញ​ឲ្យ​មាន​ការធ្វើ​អន្តោប្រវេសន៍ និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ជម្លោះ​បានធ្វើឱ្យ​បញ្ហា​សន្តិសុខស្បៀង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក​។

​លោក Antonio Guterres ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា សូមបញ្ជាក់​ឱ្យ​ច្បាស់ថា ​គ្មាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ចំពោះ​វិបត្តិ​ស្បៀងអាហារ​ ដោយ​គ្មាន​ការធ្វើសមាហរណកម្ម​ឡើងវិញ​ចំពោះ​ផលិតកម្ម​ស្បៀង​របស់​អ៊ុយ​ក្រែ​ន ព្រមទាំង​ផលិតផល​អាហារ និង​ជីដែល​ផលិតដោយ​រុស្ស៊ី និង​បេឡា​រុសទៅលើ​ទីផ្សារ​ពិភពលោក​នោះទេ ទោះ​បី​ជាមាន​សង្គ្រាម​ក៏ដោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm