អនុប្រធានទី១ អាជ្ញាធរមីន៖ ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់​បាន​គាំទ្រ​ការ​បោស​សម្អាត​មីន​លើ​ផ្ទៃ​ដី​ជាង ៥៨​គីឡូម៉ែត្រការ៉េ និងផ្តល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៥០ម៉ឺននាក់

2026/10/14 01:50:32 pm        118

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុង​ឱកាស​ដែល​លោកជំទាវចាប់ផ្តើមបេសកកម្មការទូតថ្មី។ ជំនួប​នេះ​ ផ្តោតលើការពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ឯកឧត្តមបានចាត់ទុកអាល្លឺម៉ង់ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយូរអង្វែង ដែលបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបង្កើនសុវត្ថិភាព និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ ការគាំទ្ររបស់អាល្លឺម៉ង់បានរួមចំណែកដល់ការបោសសម្អាតផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣១.៧៨៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤២៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៧៣.៣៤៩ គ្រាប់ និង​មានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ ទទួលបានផលប្រយោជន៍។

បន្ថែមលើនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កាលពីឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការគាំទ្ររបស់អាល្លឺម៉ង់មិនត្រឹមតែបានរួមចំណែកដល់សមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកសាងអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋលើផ្ទៃដីដែលបានបោសសម្អាតរួច។ លោកជំទាវក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តមនុស្សធម៌របស់អាល្លឺម៉ង់ក្នុងការគាំទ្រវិស័យសកម្មភាពមីន និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សហគមន៍ ដែលជាវិធានការដ៏សំខាន់ក្នុងការបង្ការគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ បន្ថែមលើការងារបោសសម្អាត៕

អត្ថបទដែលទាក់ទង

ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបឈរជាមួយបណ្តាប្រទេសជាង ៦០ គាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls) ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌
2026/10/14 03:15:24 pm        1
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
2026/10/14 02:53:30 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រការផ្ដល់គំនិតបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ខេត្តកំពត
2026/10/14 02:40:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបឈរជាមួយបណ្តាប្រទេសជាង ៦០ គាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls) ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌

2026/10/14 03:15:24 pm
​សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
2026/10/14 02:53:30 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រការផ្ដល់គំនិតបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ខេត្តកំពត
2026/10/14 02:40:20 pm
​គ្រូបង្រៀនជាង ១ពាន់នាក់ មកពីទូទាំងប្រទេស ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដើម្បីប្រកួតប្រជែងគ្នាក្នុងការផ្ទេរកន្លែងការងារមកភ្នំពេញ
2026/10/14 02:24:57 pm
​កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥
2026/10/14 02:13:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm