កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥

2026/10/14 02:13:19 pm        115

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា កម្ពុជា​​ ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី យ៉ាងដូច្នេះ នាឱកាស​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើកកិច្ចប្រជុំ ក្រុម​ការងារអន្តរក្រសួង​តាមដាន​ការ​​អនុវត្ត​គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍ ​និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្តី​​ព្រា​ង​​របាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ​២០២៥​​។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមការងារអន្តរក្រសួង ព្រមទាំងថ្នាក់​ដឹក​នាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការជួបប្រជុំនៅថ្ងៃនេះ គឺដើម្បីពិនិត្យ​លើ​សេចក្តី​ព្រាង​របាយ​ការណ៍​វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៥ មុន​នឹង​ដាក់​ជូន​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តាមការបញ្ជាក់ពី អង្គការ​យូអិន​អេដស៍​ កម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែល​បាន​សម្រេច​គោល​ដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ (៩៥% នៃអ្នកផ្ទុក​មេរោគអេដស៍​បានដឹង​ពី​ស្ថាន​ភាព​ផ្ទុក​មេ​រោគ​អេដស៍​របស់​ខ្លួន ​៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែល​ដឹង​ពី​ស្ថានភាព​មេ​រោគ​អេដស៍​របស់​ខ្លួន​បាន​ទទួល​សេវា​ព្យាបាល និង​ថែទាំមេរោគអេដស៍ និង៩៥% នៃអ្នក​បានព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគអេដស៍​មាន​បន្ទុកមេរោគអេដស៍កម្រិតទាប)។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ​យើង​នៅមាន​ការ​ព្រួយបា​រម្ភ​អំពី​ការ​ឆ្លងថ្មីក្នុងចំណោមយុវវ័យដែលមានអត្រាខ្ពស់ ហើយនៅតែ​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ ​ដោយសារការមិនទទួលបានសារពីការបង្ការការចម្លងមេរោគអេដស៍។ យើង​នឹង​ខិត​ខំ​រក​វិធី​ដោះស្រា​យ ដើម្បីឱ្យការបង្ការការចម្លងកាន់តែធ្លាក់ចុះ។ បន្ថែមលើនេះ យើង​ក៏​មាន​កង្វល់​ពី​បញ្ហា​ថវិកា​ឆ្លើយតបនឹងមេរោគអេដស៍ ដោយសារសង្រ្គាម និងវិបត្តិដែល​បាន​កើតឡើង​ជា​បន្ត​បន្ទាប់ ​ព្រមទាំងការធ្លាក់ចុះនៃថវិកាជំនួយពីដៃគូអន្តរជាតិ។ ដូច្នេះ បន្ទាប់ពីកិច្ច​ប្រជុំ​នេះ​យើង​នឹង​រៀប​ចំ​ឱ្យមាន កិច្ចប្រជុំក្រុមការងារចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដើម្បី​រក​ច្រក​ចេញបន្តទៀត។

មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានស្នើសមាជិក សមាជិកា​កិច្ច​ប្រជុំ​ពិនិត្យ​សេចក្តីព្រាងរបាយការណ៍ និងលើកសំណើប្រសិនបើមាន ដើម្បីឱ្យ​សេចក្តី​ព្រាង​បាន​កាន់​តែគ្រ​ប់​ជ្រុងជ្រោយ។ គួរបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៥រួមមាន ស្ថា​ន​ភាព​នៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា វឌ្ឍនភាពនៃការឆ្លើយតបនៅក្នុងឆ្នាំ២០២៥ បញ្ហា​ប្រឈម ដំណោះស្រាយ សំណូមពរ និងសេចក្តីសន្និដ្ឋាន៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបឈរជាមួយបណ្តាប្រទេសជាង ៦០ គាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls) ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌
2026/10/14 03:15:24 pm        1
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
2026/10/14 02:53:30 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រការផ្ដល់គំនិតបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ខេត្តកំពត
2026/10/14 02:40:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបឈរជាមួយបណ្តាប្រទេសជាង ៦០ គាំទ្រសេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» (No Fees, No Tolls) ដើម្បីជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌

2026/10/14 03:15:24 pm
​សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
2026/10/14 02:53:30 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រការផ្ដល់គំនិតបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ខេត្តកំពត
2026/10/14 02:40:20 pm
​គ្រូបង្រៀនជាង ១ពាន់នាក់ មកពីទូទាំងប្រទេស ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដើម្បីប្រកួតប្រជែងគ្នាក្នុងការផ្ទេរកន្លែងការងារមកភ្នំពេញ
2026/10/14 02:24:57 pm
​កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥
2026/10/14 02:13:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm