ព្រះខ័នរាជ ប៉ះក្រុមខ្លាំងចិន Shanghai Shenhua យប់នេះ ខណៈគ្រូ​បង្វឹក​រំពឹង​លទ្ធផល​ល្អ​រៀង​ខ្លួន

2026/10/15 10:16:19 am        112

ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shanghai Shenhua FC របស់ចិន ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលG នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ១ថ្ងៃ លោក Matthew McConkey គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកនេះ គឺជាការប្រកួតដ៏សំខាន់ សម្រាប់ជំនួបទល់ក្រុមខ្លាំង ដែលសម្បូរដោយកីឡាករមានគុណភាពល្អ តែយ៉ាងណាក្រុមនឹងព្យាយាមលេងតាមការរៀបចំ ហើយសង្ឃឹមក្រុមនឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។

ឆ្លៀតឱកាសនោះ លោកក៏បានរំឮកពីការប្រកួតអន្ដរជាតិ ២ប្រកួតចុងក្រោយទល់ក្លិប Machida Zelvia របស់ជប៉ុន ក៏ដូចជាការប្រកួតជាមួយក្លិប Johor Darul Ta'zim របស់ម៉ាឡេស៊ី ដែលក្រុមបានរងបរាជ័យ ហើយសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ ក្នុងការប្រកួតទល់ក្រុមខ្លាំងចិនយប់នេះ។

ដោយឡែកគ្រូបង្វឹកក្រុម Shanghai Shenhua FC លោក Vladan Milojevic វិញថា ជួបព្រះខ័នរាជស្វាយរៀង យប់នេះ ពិតជាសំខាន់ ហើយគ្រប់បេក្ខភាពក្នុងពូលG សុទ្ធតែជាក្រុមខ្លាំង។ តែយ៉ាងណាលោកជឿជាក់លើការរៀបចំ ដោយសង្ឃឹមនឹងទទួលបានលទ្ធផលល្អ ពិសេសជំនួបទល់ក្រុមជើងឯកលីគកំពូលកម្ពុជាយប់នេះ។

គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលG របស់ក្រុមទាំងពីរ បន្ទាប់ពីប្រកួតដំបូង ក្លិបព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ទល់ក្លិប Machida Zelvia របស់ជប៉ុន ដោយលទ្ធផល ២-០ ស្របពេលក្លិប Shanghai Shenhua FC បានយកឈ្នះក្រុមភ្ញៀវ Tampines Rovers ដោយលទ្ធផល ២-១។ ដំណាលគ្នានឹងការប្រកួតរវាងក្រុមជើងឯករងលីគកំពូលចិន និងក្រុមជើងឯកលីគកំពូលកម្ពុជាយប់នេះ ក្រុម Tampines Rovers ក៏នឹងត្រូវជួបក្រុមភ្ញៀវ Machida Zelvia ផងដែរ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ តែងប្រែប្រួលតាមស្ថានភាព តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​គុណភាពរៀបចំ
2026/10/15 11:45:59 am        1
គ្រូភ្នំពេញក្រោន មានមោទនភាពក្នុងការប្រកួតកម្រិតខ្ពស់ទល់ក្រុមខ្លាំងកូរ៉េ Gangwon ល្ងាចនេះ
2026/10/15 11:00:49 am        1
ព្រះខ័នរាជ ប៉ះក្រុមខ្លាំងចិន Shanghai Shenhua យប់នេះ ខណៈគ្រូ​បង្វឹក​រំពឹង​លទ្ធផល​ល្អ​រៀង​ខ្លួន
2026/10/15 10:16:19 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ និងសម្ដេចធិបតី រំឭកស្នាព្រះហស្ថដ៏ធំធេងចំពោះជាតិមាតុភូមិរបស់ «ព្រះបរមរតនកោដ្ឋ»

2026/10/15 12:05:51 pm
​អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ តែងប្រែប្រួលតាមស្ថានភាព តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​គុណភាពរៀបចំ
2026/10/15 11:45:59 am
​ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថាភាពតានតឹងនៃទីផ្សារប្រេងម៉ាស៊ូតសកលនឹងបន្តរហូតដល់ឆ្នាំ ២០២៧
2026/10/15 11:37:10 am
​តំណាងធនាគារ Erebor បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសសហការវិស័យហិរញ្ញវត្ថុនៅកម្ពុជា
2026/10/15 11:14:02 am
​កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ពីរប្រភេទពីនាវាមុជទឹក
2026/10/15 11:04:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm