បាត់ដំបងយកឈ្នះស្ទឹងត្រែង ឡើង​ទៅ​ជួប​កោះ​កុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេចតេជោ

2026/10/15 01:11:15 pm        91

ក្រុមបាល់ទាត់បាត់ដំបង យូណៃធីត បានយក​ឈ្នះ​សមាគ​ម​កីឡាបាល់​ទាត់​ភូមិបាល​ស្រុក​ថា​ឡាបរិវ៉ាត់​ ៧ទល់នឹង១ ជើងទី២ ថ្ងៃទី១៤ ខែតុលា ក្នុង​ការ​ប្រកួត​កីឡាបាល់​ទាត់​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ឆ្នាំ២០២៦-២០២៧ ពានថ្នាក់ខេត្ត ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​បាល់​ទាត់​ខេត្ត​កោះកុង​ដែល​ស្មើបន្ទាយមានជ័យ ១ទល់១ជើងទី២ដែរ។

នៅលើទីលានបាល់ទាត់សាលាបឋមសិក្សាស្ទឹងត្រឹងក្រុម លេងបាន១២នាទី ភ្ញៀវ​បាត់​ដំបង​យូណៃធីត ​ផ្ដើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ ឡុង ម៉េងហាវ។​ ០២នាទី​បន្ទាប់​កីឡាករ ​តាំង ពិសី បន្ថែមគ្រាប់ទី២​ឱ្យក្រុម​ មុនពេលដែលកីឡាករ កែម វ៉ាន់ដា ធ្វើឱ្យ​មាន​កំហុស​ចូល​ទី​ខ្លួន​​ឯង​។ តែយ៉ាងណា ២នាទីមុនចប់វគ្គទី១​កីឡាករ ត្រាយ វិចិត្រ រក​បាន​គ្រាប់​ទី​៣​ឱ្យ​បាត់​ដំបង​ នាំមុខស្ទឹងត្រែង ៣ទល់នឹង១។

ក្នុងវគ្គទី២ លេងបានត្រឹមតែ៣នាទី កីឡាករ ឡុង ម៉េងហាវ បន្ថែមមួយគ្រាប់ទៀតឱ្យ មុន​ពេល​កីឡាករ ​ដូរចូល រឿម ពៅ ទាត់បញ្ចូលទី ៣គ្រាប់​តែឯងបន្ថែមទៀតនៅនាទីទី៨១ ៨៣ និង​នាទី​ទី​៩០​ឱ្យ​បាត់ដំបង ឈ្នះ ៧ទល់នឹង១ ក្នុងជើងទី២នេះ។ សរុបទាំងពីរជើង បាត់​ដំបង​ឈ្នះ​ស្ទឹង​ត្រែង ​៩ទល់នឹង២ និងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកោះកុង។

ក្រោយ​ចប់​ការប្រកួតកីឡាករ ឡុង ម៉េងហាវ បានបង្ហាញអារម្មណ៍រីក​រាយ​ដែល​បាន​រួម​ចំណែក​ជួយ​ក្រុម​ឡើង​វគ្គ​ដ៏សំខាន់នេះ។ ហើយចំពោះមុខត្រូវពង្រឹងបន្ថែមទៀតដើម្បីត្រៀមជួបកោះកុង។

ចំណែក លោក ចន ទីណា អ្នកចាត់ការក្រុមបាត់ដំបង យូណៃធីត បានបង្ហាញក្ដីរីករាយ ដែល​ក្រុម​ធ្វើ​បា​នល្អ ហើយបានដឹងពីគូប្រកួតខ្លះៗដែរហើយ ហើយអ្វីដែល​លោក​បារម្ភ​គឺ​បញ្ហា​សុខភាព​កីឡាករ​។

នៅទីលានបាល់ទាត់វិទ្យាល័យ ចំណេះដឹងទូទៅ និងបច្ចេកទេស តេជោ សែន កោះកុង ក្រុម​ម្ចាស់​ផ្ទះ ​ស្មើភ្ញៀវ ខេត្តបន្ទាយមានជ័យ ១ទល់នឹង១។ លទ្ធផលនេះ​ធ្វើ​ឱ្យ​កោះកុង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្បិតសរុបទាំងពីរជើងកោះកុង ឈ្នះ៣ទល់នឹង២។

ការ​ប្រកួតជើងទី២នេះត្រូវពន្យាខណៈពេល ដោយសារភ្លៀងខ្លាំង។ មុនភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំង ម្ចាស់​ផ្ទះកោះកុងនាំមុខមុន តាំងតែពីនាទីទី២១ ប៉ុន្តែក្រោយភ្លៀងរាំង ការប្រកួតបន្ត ហើយ​បន្ទាយ​មាន​ជ័យ​ក៏វាយបកតាមស្មើដោយគ្រាប់បាល់របស់កីឡាករ សាវុធ សុខជានៅនាទីទី៦៧។ នាទី​នៅ​សេសសល់ គ្មានក្រុមណារកគ្រាប់បាល់បានទេ។

ក្នុងវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ថ្ងៃទី២១ ខែតុលា កោះកុង ទទួលបាត់ដំបងយូណៃធីត មុន​ធ្វើ​ដំណើរម​កទឹកដីបាត់ដំបងវិញថ្ងៃទី២៨ ខែតុលា៕

អត្ថបទដែលទាក់ទង

ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុឡើងជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ (ពានថ្នាក់ជាតិ)
2026/10/15 01:48:26 pm        1
បាត់ដំបងយកឈ្នះស្ទឹងត្រែង ឡើង​ទៅ​ជួប​កោះ​កុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេចតេជោ
2026/10/15 01:11:15 pm        1
អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ តែងប្រែប្រួលតាមស្ថានភាព តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​គុណភាពរៀបចំ
2026/10/15 11:45:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រថយន្តដឹកទំនិញច្រើនគ្រឿងឆ្លងកាត់ខណៈស្ពានចិន-កូរ៉េខាងជើង បានបើកដំណើរការជាផ្លូវការ

2026/10/15 04:22:48 pm
​ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ
2026/10/15 04:21:18 pm
​កងទ័ពយេម៉ែនអះអាងថា បានធ្វើការវាយប្រហារចំនួន ២.៣០៩លើក និងសម្លាប់យុទ្ធជនហ៊ូទី ១.២៥០នាក់
2026/10/15 04:20:56 pm
​ប្រធានផ្នែករក្សាសន្តិភាព UN ថា ត្រូវចាប់ផ្តើមពិភាក្សាអំពីអនាគតបេសកកម្មនៅលីបង់ នាពេលឆាប់ៗនេះ
2026/10/15 04:17:46 pm
​ទួរគី៖ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទីក្រុងអ៊ីស្តង់ប៊ុលបង្ខំឲ្យបិទសាលារៀន
2026/10/15 04:15:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm