ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុឡើងជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ (ពានថ្នាក់ជាតិ)

2026/10/15 01:48:26 pm        136

សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ពានថ្នាក់ជាតិ ក្រោយឈ្នះខេត្តកំពង់ស្ពឺ ៩ទល់នឹង១ ជើងទី២ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្របពេលខេត្តព្រះសីហនុវាយបកយកឈ្នះខេត្តកណ្ដាល។

ជំនួបនេះវគ្គទី១ ក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ នាំមុខម្ចាស់ផ្ទះកំពង់ស្ពឺ ៥ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ ជា ណាវីន​ នាទីទី២ និងនាទីទី៣៥ កីឡាករ សារី តៃម៉ូ នាទីទី១៨ និងនាទីទី៣៧ និង កីឡាករ OKORO OSA OROBOSA នាទីទី២២។

ចំណែក៤គ្រាប់បន្ថែមនៅក្នុងវគ្គទី២នេះ កើតឡើងដោយកំហុសធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ ថន រស្មី មុនពេលកីឡាករ  BRUNO WELLYNTON KRENKEL បន្ថែមមួយគ្រាប់ និងកើ ហ្វីន ពីរគ្រាប់ទៀតនៅចុងម៉ោង។

នៅកីឡដ្ឋានខេត្តកណ្ដាល ៣គ្រាប់តែឯងរបស់កីឡាករ ឆន ចាន់តុលា បានជួយឱ្យខេត្តព្រះសីហុន យកឈ្នះ ខេត្តកណ្ដាល ៣ទល់នឹង១ ក្នុងជើងទី២ ទោះបីម្ចាស់ផ្ទះខេត្តកណ្ដាលនាំមុខ មុនយ៉ាងណាក៏ដោយ។

ដោយជើងទី១ ខេត្តកណ្ដាលឈ្នះខេត្តព្រះសីហនុ ៤ទល់នឹង២ ហើយជើងទី២ ព្រះសីហនុ ឈ្នះ៣ទល់នឹង១ ធ្វើឱ្យពិន្ទុសរុបទាំងពីរជើង ស្មើគ្នា ៥ទល់នឹង៥។ ដើម្បីសម្រេចក្រុមឡើង ការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ត្រូវបានធ្វើឡើង ហើយទីបំផុត ខេត្តព្រះសីហនុ បានយកឈ្នះលើខេត្តកណ្ដាល ៥ទល់នឹង៣ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជួបខេត្តត្បូងឃ្មុំ។

វគ្គពា់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ថ្ងៃទី២១ ខែតុលា លេងនៅទឹកដីខេត្តព្រះសីហនុ និងជើងទី២ថ្ងៃទី២៨ ខែតុលា លេងនៅទឹកដីខេត្តត្បូងឃ្មុំ៕

 

អត្ថបទដែលទាក់ទង

ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុឡើងជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ (ពានថ្នាក់ជាតិ)
2026/10/15 01:48:26 pm        1
បាត់ដំបងយកឈ្នះស្ទឹងត្រែង ឡើង​ទៅ​ជួប​កោះ​កុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេចតេជោ
2026/10/15 01:11:15 pm        1
អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ តែងប្រែប្រួលតាមស្ថានភាព តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​គុណភាពរៀបចំ
2026/10/15 11:45:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អាមេរិកកំពុងពិចារណាប្រើប្រាស់ «មាតានៃគ្រាប់បែកទាំងអស់​» ប្រឆាំងនឹងអ៊ីរ៉ង់

2026/10/15 04:26:09 pm
​រថយន្តដឹកទំនិញច្រើនគ្រឿងឆ្លងកាត់ខណៈស្ពានចិន-កូរ៉េខាងជើង បានបើកដំណើរការជាផ្លូវការ
2026/10/15 04:22:48 pm
​ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ
2026/10/15 04:21:18 pm
​កងទ័ពយេម៉ែនអះអាងថា បានធ្វើការវាយប្រហារចំនួន ២.៣០៩លើក និងសម្លាប់យុទ្ធជនហ៊ូទី ១.២៥០នាក់
2026/10/15 04:20:56 pm
​ប្រធានផ្នែករក្សាសន្តិភាព UN ថា ត្រូវចាប់ផ្តើមពិភាក្សាអំពីអនាគតបេសកកម្មនៅលីបង់ នាពេលឆាប់ៗនេះ
2026/10/15 04:17:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm