ពលរដ្ឋវ័យចាស់​ចងចាំ និងដឹងគុណជានិច្ចចំពោះព្រះបរមរតនកោដ្ឋ លើ​ព្រះរាជ​សកម្ម​ភាព​ទាមទារ​ឯករាជ្យ និងកសាងជាតិ

2026/10/15 02:04:22 pm        123

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេច​តាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ»​ ព្រះអង្គបានសោយទិវង្គត។ ប្រជានុរាស្ត្រវ័យចាស់ នៅថ្ងៃនេះដែ​រ​បាន​សម្តែង​ការ​ចង​ចាំ​ជា​និច្ច​មិនអាចភ្លេចបាន​នូវព្រះរាជកេរដំណែលរបស់ព្រះអង្គដែល​បាន​បន្សល់ទុក​ជាពិសេស​ព្រះរាជ​កិច្ច​ដ៏​អស្ចារ្យ​ក្នុង​ការ​ទាមទារឯករាជ្យ ការកសាងជាតិ និងការរក្សាបូរណភាពទឹកដី។

ប្រជានុរាស្ត្រវ័យចាស់នានា បានថ្លែងប្រាប់BTV ដោយសូមសម្តែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថ្វាយ​ចំពោះ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុ​ង​ព្រះរាជសកម្មភាពដ៏ធំធេងបំផុត ក្នុងបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការផ្សះផ្សាជាតិ ការ​បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជានុរាស្ត្រចាស់ៗទាំងនោះ បាន​រៀប​រាប់​ដែរ​ថា ប្រទេសជាតិក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ដែល​ប្រជា​នុ​រាស្ត្រគ្រប់ជំនាន់មិនអាចបំភ្លេចបាន គឺការទាមទារបាននូវឯករាជ្យ ថ្ងៃទី៩ វិច្ឆិការ ១៩៥៣ និង​ការទាមទារបានប្រាសាទព្រះវិហារ ដោយតុលាការទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៦២ និងមានព្រះរាជសកម្មភាពកសាងជាតិមាតុភូមិ សម្រេច​បាន​នូវស​មិទ្ធិ​ផល​ជា​ច្រើន​អនេក​ទៀត​។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ; ព្រះបរមរតនកោដ្ឋ" ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអ​ង្គ​បាន​យាង​ចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម "ព្រះ​បរមរតនកោដ្ឋ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ
2026/10/15 04:21:18 pm        1
វៀតណាមនឹងជំរុញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ដើម្បីប្រជាជន និងសេដ្ឋកិច្ចប្រទេសទាំងពីរ
2026/10/15 03:38:04 pm        1
យុវជនស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា ប្តេជ្ញាពលីការពារអធិបតេយ្យភាពជាតិ
2026/10/15 02:34:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រថយន្តដឹកទំនិញច្រើនគ្រឿងឆ្លងកាត់ខណៈស្ពានចិន-កូរ៉េខាងជើង បានបើកដំណើរការជាផ្លូវការ

2026/10/15 04:22:48 pm
​ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ
2026/10/15 04:21:18 pm
​កងទ័ពយេម៉ែនអះអាងថា បានធ្វើការវាយប្រហារចំនួន ២.៣០៩លើក និងសម្លាប់យុទ្ធជនហ៊ូទី ១.២៥០នាក់
2026/10/15 04:20:56 pm
​ប្រធានផ្នែករក្សាសន្តិភាព UN ថា ត្រូវចាប់ផ្តើមពិភាក្សាអំពីអនាគតបេសកកម្មនៅលីបង់ នាពេលឆាប់ៗនេះ
2026/10/15 04:17:46 pm
​ទួរគី៖ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទីក្រុងអ៊ីស្តង់ប៊ុលបង្ខំឲ្យបិទសាលារៀន
2026/10/15 04:15:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm