ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅវេលាម៉ោង១និង៣០ រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ខានស្អែកនេះ សម្តេចនឹងដឹកនាំ គណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីប
អឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់សម្តេចទៅកាន់តំបន់អឺរ៉ុប។
សម្តេចបញ្ជាក់ថា តាមការគ្រោងទុកសម្តេចនឹងជួបបងប្អូនខ្មែរនៅសូរិក ប្រទេសស្វីស នាល្ងាចថ្ងៃទី២១ឧសភា២០២២។
សម្តេចសូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយះខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រម៉ាន៦០ម៉ោងទៀត៕



