វៀតណាមនឹងជំរុញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ដើម្បីប្រជាជន និងសេដ្ឋកិច្ចប្រទេសទាំងពីរ

2026/10/15 03:38:04 pm        137

ប្រទេសវៀតណាមនឹងជំរុញវិនិយោគិនរបស់ខ្លួន មកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងឡូជីស្ទិកនៅ កម្ពុជាបន្ថែម ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ដើម្បីប្រជាជន និងការរីកចម្រើននៃសេដ្ឋកិច្ចប្រទេស ទាំងពីរ។

ជុំវិញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ត្រូវបានបន្តជំរុញ ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឡូជីស្ទិក ដោយបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ ដើម្បីបង្កើតតុល្យភាពពាណិជ្ជកម្ម និងបន្ថែមតម្លៃដល់ផលិត ផលក្នុងស្រុក និងទិសដៅសេដ្ឋកិច្ច ក្នុងការជំរុញឱ្យវិនិយោគិនវៀតណាមមកវិនិយោគលើវិស័យកែច្នៃនៅកម្ពុជា ជួយបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញកិច្ចសហការរវាងកម្ពុជា-វៀតណាម នៅក្នុង រយៈពេលចុងក្រោយនេះ មានទំនាក់ទំនងកាន់តែល្អ ជាពិសេសលើផ្នែកពាណិជ្ជកម្ម សឹងតែប្រទេសទាំងពីរអត់គ្នាអត់បាននោះឡើយ ជាក់ស្តែងនៅក្នុងអាស៊ានទាំងមូល គឺគ្មានប្រទេសណាមួយផ្លាស់ប្តូរទំនិញច្រើនជាងកម្ពុជានិងវៀតណាមឡើយ។ ទាក់ទិនបញ្ហានេះ តាមរយៈនៃកិច្ចប្រជុំជាច្រើនលើកច្រើនសារ រវាងថ្នាក់នាំ និងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងនោះវៀតណាមតែងតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម នៅលើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងឡូជីស្ទិក ដើម្បី បង្កើនទំហំពាណិជ្ជកម្មឱ្យប្រហាក់ប្រហែលគ្នា និងជំរុញឱ្យមានកំណើនកើនឡើងជាបន្តបន្ទាប់ផងដែរ។

ឧកញ៉ាបណ្ឌិត បន្តថា តាមគម្រោងលើនេះ ភាគីវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈជំនួបពាណិជ្ជ- កម្ម និងការតាំងពិព័រណ៍នេះជាដើម ដើម្បីបង្ហាញអំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការស្វែងរកដៃគូពាណិជ្ជកម្មប​ន្ថែម ដើម្បី ទម្លុះរបាំងពាណិជ្ជកម្មក្នុងអាស៊ាន ជាពិសេសជាមួយប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧% ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជិត ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% និងការនាំចូល ពីវៀតណាម មានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារអាមេរិក កើនជាង ៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ភាព​ជោគ​ជ័យ​នៃ​វេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
2026/10/15 04:32:52 pm        1
ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ
2026/10/15 04:21:18 pm        1
វៀតណាមនឹងជំរុញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ដើម្បីប្រជាជន និងសេដ្ឋកិច្ចប្រទេសទាំងពីរ
2026/10/15 03:38:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ភាព​ជោគ​ជ័យ​នៃ​វេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន

2026/10/15 04:32:52 pm
​ប្រធានអង្គការ UNDP ព្រមានពីការកើនឡើងភាពក្រីក្រ ក្រោយវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់
2026/10/15 04:27:35 pm
​ប្រភព៖ អាមេរិកកំពុងពិចារណាប្រើប្រាស់ «មាតានៃគ្រាប់បែកទាំងអស់​» ប្រឆាំងនឹងអ៊ីរ៉ង់
2026/10/15 04:26:09 pm
​រថយន្តដឹកទំនិញច្រើនគ្រឿងឆ្លងកាត់ខណៈស្ពានចិន-កូរ៉េខាងជើង បានបើកដំណើរការជាផ្លូវការ
2026/10/15 04:22:48 pm
​ភ្នាក់ងារតំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ
2026/10/15 04:21:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm