គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ភាព​ជោគ​ជ័យ​នៃ​វេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន

2026/10/15 04:32:52 pm        104

គណៈប្រតិភូនៃស្ថាប័នធំៗពីប្រទេសជប៉ុន ដែលរួមមានស្ថាប័ន Japan External Trade Organization (JETRO), The Japan Aerospace Exploration Agency (JAXA) the Japan Space Forum (JSF) ជាដើមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការរៀបចំកម្មវិធី «Cambodia-Japan Economic Co-Creation Networking Symposium and Business Matching» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះបានបើកទំព័រថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញធុរកិច្ច បៃតងនិងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាន រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ប្រតិភូជប៉ុនបានបង្ហាញនូវការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ខាងលើនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកវិយោគ ពាណិជ្ជករ ក្នុងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ ចំនួនជាង ២០០នាក់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរួមគ្នាបង្កើតថ្មី (Co-Creation) ដែលសម្រេចបានលទ្ធផលជោគជ័យ ដោយបានបង្កើតគម្រោង កិច្ចសហប្រតិបត្តិការចំនួន ២០ ផងដែរ។ ជាមួយគ្នានេះប្រតិភូប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ របស់ក្រសួងបរិស្ថានកម្ពុជា និងប្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ជាពិសេសការផ្សារភ្ជាប់បច្ចេកវិទ្យាជឿនលឿន របស់ជប៉ុន ជាមួយនឹងវិស័យធុរកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

ជនជាតិចិន ៩០នាក់ទៀត ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/10/15 06:09:09 pm        1
គណៈកម្មការផ្សះផ្សានៃUNCLOS តម្រូវឱ្យភាគីកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សារហូតដល់គណៈកម្មការចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ
2026/10/15 05:58:17 pm        1
គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ភាព​ជោគ​ជ័យ​នៃ​វេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
2026/10/15 04:32:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហភាពអឺរ៉ុប និងរដ្ឋាភិបាលយេម៉ែនជំរុញឲ្យក្រុមហ៊ូទីបញ្ចប់ការឡោមព័ទ្ធទីក្រុង Taiz

2026/10/15 06:26:31 pm
​នគរបាលល្បាតក្នុងទីក្រុងប្រទេសប៉ាគីស្ថាន ក្រោយការប៉ះទង្គិចគ្នាជុំវិញវិធានការគ្រាអាសន្ន
2026/10/15 06:24:53 pm
​NATO ពុំមើលឃើញការគំរាមកំហែងភ្លាមៗពីសំណាក់រុស្ស៊ីទៅលើទឹកដីរបស់សម្ព័ន្ធមិត្តទេ
2026/10/15 06:22:28 pm
​កុមារប៉ាឡេស្ទីនជាង ២.០០០នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែលឃុំខ្លួនចាប់តាំងពីខែតុលា ឆ្នាំ ២០២៣
2026/10/15 06:21:03 pm
​ជនជាតិចិន ៩០នាក់ទៀត ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/10/15 06:09:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm