ឯកឧត្តម សាន វណ្ណេត ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួនជាង១០០០នាក់ ប្រចាំឃុំត្រពាំងជោ

2022/05/19 11:18:29 pm        354

កណ្ដាល ៖ ឯកឧត្ដម សាន វណ្ណេត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្រពាំងជោ តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៤ឃុំ គឺឃុំតាសាល ឃុំហោងសំណំ ឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ១០១៨នាក់ មកពី២៣ភូមិ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្តាលគណបក្សឃុំ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី មានការអញ្ជើញចូលរួមពីលោក ងួន វាសនា អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានក្រុមការងារចុះជួយឃុំត្រពាំងជោ, ឯកឧត្តម បណ្ឌិត សោ សុន្ធរ៍ធារី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់, លោកស្រី វេជ្ជបណ្ឌិត មួង សុជាតិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្រពាំងជោ, លោក ប៊ុត ប៊ុនធឿន សមាជិកគណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានក្រុមការងារចុះជួយឃុំ និងលោក ទេព ណែម ប្រធានគណៈកម្មាធិការគណបក្សឃុំត្រពាំងជោ រួមនិងសមាជិក។

តំណាងសមាជិក ដែលទើបប្រកាសបញ្ចូលថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស, ប្ដេជ្ញាបន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស, ប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព! ប្ដេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្តី នាពេលអនាគត។

លោក ងួន វាសនា បានលើកឡើងថា ថ្ងៃនេះយើងបានជួបជុំគ្នា និងឃើញទាំងអស់គ្នានូវពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានឃើញនូវសេចកី្តសម្រេចរបស់គណៈកម្មាធិការគណបក្សឃុំ ដើម្បីទទួលស្គាល់ជាសមាជិក សមាជិកាថ្មី និងបានស្តាប់នូវការប្តេជ្ញាចិត្តរបស់តំណាងបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តាំផ្ញើជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា ទាំង១០១៨នាក់ ទើបបញ្ចូលថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនតទៅមុខថែមទៀត។

 ទន្ទឹមគ្នានោះដែរឯកឧត្តម សាន វណ្ណេត បានលើកឡើងពីការឆ្លងកាត់ការលំបាកនានារបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការបង្កើតបានរណសិរ្សសង្រ្គោះជាតិកម្ពុជា រំដោះជាតិ រំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជួយស្តារ និងកសាងប្រទេសជាតិ រហូតបានបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិខ្មែរជាថ្មី នាំយកសន្តិភាពពេញលេញជូនជាតិមាតុភូមិ។ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិក ដែលបានបញ្ចូលថ្មីនេះ គោរព និងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ព្រោះថាយើងជាសមាជិកបក្ស គឺត្រូវស្មោះត្រង់ជាមួយបក្ស មិនមែនថាយើងចូលជាសមាជិកបក្សប្រជាជនកម្ពុជាហើយ យើងទៅចូលជាសមាជិកបក្សផ្សេងនោះទេ, ជាសមាជិកបក្ស ក៏ត្រូវមានអត្តចរិតល្អផងដែរ។ អ្វីដែលពិសេសទៅទៀតនោះ គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដែលការសាមគ្គីភាពផ្ទៃក្នុងល្អនេះហើយ គឺជាចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយឯកឧត្តម សាន វណ្ណេត បានបញ្ជាក់ជូនជាថ្មី ដល់សមាជិក សមាជិកាថ្មី អំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ និងកំពុងបន្តធ្វើ ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមកនេះ កម្ពុជា សម្រេចបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ ពង្រឹងបានធ្លុងសាមគ្គីភាពជាតិ រក្សាបានស្ថិរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឱ្យខាងតែបាន នូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេស ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ឯកឧត្តម បានណែនាំជាថ្មីទៀតដល់សមាជិក សមាជិកាទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា ហើយបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីបំរើឱ្យការបោះឆ្នោតឃុំ-សង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm