គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី

2026/10/16 01:06:34 pm        87

ក្លិបភ្នំពេញក្រោន របស់កម្ពុជា បានបង្កការភ្ញាក់ផ្អើល ជាមួយការធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលH កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Gangneung នៃសាធារណរដ្ឋកូរ៉េ។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញមោទនភាពជាខ្លាំង ក្នុងការប្រកួតទល់នឹងក្រុមកម្រិតខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង ដោយលោកសង្ឃឹមថា អ្នកគាំទ្របាល់ទាត់កម្ពុជា នឹងមានមោទនភាពជាមួយលទ្ធផលក្នុងការប្រកួតនេះដូចគ្នា។

បន្ទាប់ពីចាប់ផ្ដើមការប្រកួត ដោយប្រុងប្រយ័ត្នរៀងខ្លួននៅដើមវគ្គទី១ ភ្នំពេញក្រោន បានព្យាយាមវាយសម្រុក និងបង្កើតឱកាសក្នុងតំបន់ប្រយុទ្ធជាច្រើន រហូតរកបានគ្រាប់នាំមុខ ១គ្រាប់មុននៅចុងម៉ោង ដោយកីឡាករ Guytho Minland នៅនាទី៤៤ ខណៈក្រុម Gangwon FC ក៏មានឱកាសស៊ុតម្ដងម្កាលដែរ តែត្រូវបានរារាំងដោយអ្នកចាំទី អ៊ុំ វិចិត្រ។

ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកវិញ រហូតមានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមស្មើវិញ ១-១ ដោយកីឡាករ Abdallah Hleihel នៅនាទី៦១ តែជាង ១០នាទីក្រោយមក ភ្នំពេញក្រោន ក៏ទទួលបានការទាត់បាល់ពិន័យ ១១ម៉ែត្រវិញ បន្ទាប់ពីកីឡាករ Jeong Seung-bin បង្កកំហុសលើ Moses Dyer ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ហើយខ្សែប្រយុទ្ធជម្រើសជាតិញូវហ្សេឡែនរូបនេះ ក៏បានស៊ុតបញ្ចូលទីយ៉ាងល្អ ជួយឲ្យក្រុមរបស់កម្ពុជានាំមុខសារជាថ្មី ២-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

នេះគឺជាជ័យជម្នះលើកទី២ របស់ភ្នំពេញក្រោន ដែលនាំឲ្យក្រុមជើងឯករងលីគកំពូលកម្ពុជានេះ រក្សានូវតំណែងកំពូលតារាង ដោយរកបាន ៦ពិន្ទុពេញ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ នេះគឺជាដើមទន់ដ៏សំខាន់សម្រាប់ក្រុមសិង្ហក្រហម ក្នុងដំណើរប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីមួយនេះ មុនជំនួបបញ្ចប់ជើងទី១ ទល់ក្រុម Kitchee របស់ហុងកុង នាថ្ងៃទី២៩ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
2026/10/16 01:06:34 pm        1
លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
2026/10/16 12:43:25 pm        1
គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងលទ្ធផល តែគ្រូ Shanghai រីករាយនឹងការតស៊ូកូនក្រុម ក្រោយស្មើគ្នា ០-០
2026/10/16 10:50:58 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមជីវពលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទទួលបានផលចំណេញពីសង្គ្រាមប្រឆាំងក្រុមឧទ្ទាម M23

2026/10/16 04:47:51 pm
​ទូកដឹកជនអន្តោប្រវេសន៍លិចនៅឆ្នេរសមុទ្រហ្គាំប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១២នាក់ ស្លាប់
2026/10/16 04:46:42 pm
​រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា កិច្ចសន្យាសាងសង់ និងត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា
2026/10/16 04:09:55 pm
​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី៖ ទាហានអ៊ីស្រាអែលដុតបំផ្លាញលំនៅឋាន និងឃ្លាំងស្តុកចំណីសត្វនៅភាគខាងត្បូងស៊ីរី
2026/10/16 04:03:40 pm
​ប្រធានាធិបតីអ៊ីរ៉ង់ថា ជម្លោះនៅមជ្ឈិមបូព៌ា គឺស្មើនឹង «ការបំផ្លិចបំផ្លាញបរិស្ថាន»
2026/10/16 04:02:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/16 01:54:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm