អន្ដរជាតិ៖ សហរដ្ឋអាមេរិក បានព្យាយាមដើម្បីទទួលបានភាពច្បាស់លាស់ពីប្រទេសទួរគីជុំវិញភាពម៉ឺងម៉ាត់ នៃការប្រឆាំងរបស់ខ្លួនចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលចូលជាសមាជិកអង្គការ NATO ខណៈប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាន់ជំហរតឹងរ៉ឹងកាន់តែខ្លាំងឡើងប្រឆាំងបំណងសមាជិកភាពរបស់ពួកគេ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានផ្តល់សញ្ញាចម្រុះលើបញ្ហានេះ។

