នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF)។
នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំមកពីជាង ៥០ប្រទេស មកពីជុំវិញពិភពលោក រួមទាំងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីសមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងនោះការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពដើម្បីជីវៈចម្រុះជាតិ (NBSAP) និងការការផ្សារភ្ជាប់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានដើរតួនាទីឈានមុខក្នុងការរួមបញ្ចូលគ្នារវាងការការពារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ចីរភាពបរិស្ថាន៕




