រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា

2026/10/17 03:33:35 pm        76

តបតាមការអញ្ជើញរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការ- បរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា- ចក្រកម្ពុជាពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Gordan Grlić Radman នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះ បរមរាជវាំង។ ឯកឧត្តមបណ្ឌិត Radman ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត Gordan Grlić Radman ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត Gordan Grlić Radman នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ជំរុញចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងបញ្ជាក់សាជាថ្មីនូវការ ប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕ អត្ថបទ: វង្ស សុភាព

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន
2026/10/17 05:37:20 pm        1
អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
2026/10/17 05:33:02 pm        1
ឯកឧត្តម ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងរួមគ្នាបំពេញបេសកកម្មជាតិ គឺការពារសន្តិភាព មាន​ជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
2026/10/17 05:31:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន

2026/10/17 05:37:20 pm
​អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
2026/10/17 05:33:02 pm
​ឯកឧត្តម ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងរួមគ្នាបំពេញបេសកកម្មជាតិ គឺការពារសន្តិភាព មាន​ជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
2026/10/17 05:31:29 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកាហ្សាក់ស្ថាន អញ្ជើញជាអធិបតី​​ក្នុង​ពិធី​​ប្ដូរឯកសារអនុស្សរណៈយោគយល់គ្នាចំនួន៧
2026/10/17 05:06:58 pm
​កូរ៉េខាងជើងនិយាយថាបានសាកល្បងប្រព័ន្ធមីស៊ីលបាញ់ក្រោមទឹកថ្មីប្រើបញ្ញាសិប្បនិម្មិត (AI)
2026/10/17 04:52:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 03:41:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/16 09:18:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/17 01:31:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/17 12:03:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm