កម្ពុជាស្វាគមន៍​នាយ​ទាហានប្ដូរវេនវៀតណាម​​ពីររូប ចូល​រួម​ជា​មួយ​ក្រុម AOT ដើម្បី​ចុះ​សង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍អំ​ពី​ស្ថាន​ភាព​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ

2026/10/18 08:30:25 am        118

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥នាទី នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ ​នាយទាហានជាន់ខ្ពស់ នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) ​នៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (០២) រូបគឺ (វរ​សេនីយ៍ទោ Do Xuan Thang និង វរសេនីយ៍ត្រី Vu Manh Thang) ចូលរួម​ជា​មួយ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បី​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយ​បទឈប់បាញ់ចូលជាធរមាន និងធានា​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​លើវិ​ធាន​ការ​ទាំង​អស់​ក្នុង​សេចក្តីប្រកាសរួម។ នេះបើយោងតាម​អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះរា​ជា​ណាច​ក្រកម្ពុជានាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

​អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា​កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅ​លើ​សារៈ​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និងតែងតែស្វាគមន៍​ដល់​បណ្តាប្រទេសជាមិត្តដែលមាន​បំណង​ក្នុង​ការ​ចូលរួមជួ​យ​លើ​កិច្ច​ការ​នេះ​បន្ថែម​ទៀត។

អ្នកនាំពាក្យគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និង​ខ្ជាប់​ខ្ជួន​បំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី​ឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

អត្ថបទដែលទាក់ទង

កម្ពុជាស្វាគមន៍​នាយ​ទាហានប្ដូរវេនវៀតណាម​​ពីររូប ចូល​រួម​ជា​មួយ​ក្រុម AOT ដើម្បី​ចុះ​សង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍អំ​ពី​ស្ថាន​ភាព​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ
2026/10/18 08:30:25 am        1
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
2026/10/17 10:13:48 pm        1
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
2026/10/17 10:07:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្វាគមន៍​នាយ​ទាហានប្ដូរវេនវៀតណាម​​ពីររូប ចូល​រួម​ជា​មួយ​ក្រុម AOT ដើម្បី​ចុះ​សង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍អំ​ពី​ស្ថាន​ភាព​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ

2026/10/18 08:30:25 am
​កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
2026/10/17 10:13:48 pm
​កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
2026/10/17 10:07:53 pm
​រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
2026/10/17 06:38:18 pm
​លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
2026/10/17 06:27:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 11:15:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 07:31:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/17 12:03:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm