កោះកុង៖ លោក អ៊ុត កុសល តំណាងលោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា នាំយកអំណោយផ្តល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
លោក អ៊ុត កុសល ថ្លែងថា អំណោយដែលប្រគល់ជូននេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដើម្បីឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ចាត់ចែងដោះស្រាយតាមតម្រូវជាក់ស្តែង អំឡុងឃោសនាបោះឆ្នោត។ លោកបន្តថា ខេត្តកោះកុងជា ខេត្តទី២៤ហើយដែលទទួលបានអំណោយនេះ ពោលនៅតែរាជធានីភ្នំពេញទេមិនទាន់ទទួលបាន។
អំណោយដ៏ថ្លៃថ្លាដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានាពេលនេះមាន អង្ករចំនួន ៥ តោន មីយើង ចំនួន ២៥០ កេស ត្រីខ ចំនួន ២៥០ យួរ Covid-19 Test Kid ចំនួន ១៥០០ និងថវិកា ចំនួន ១០លានរៀលផងដែរ៕(ដោយ៖ ឈឹម មករា)





