យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា

2026/10/18 01:04:11 pm        423

ក្រុមយុវជន និងយុវនារីសរុប២៤០នាក់រស់នៅក្នុងខេត្តកោះកុង បាន​ដាក់​ពាក្យ​បំពេញ​កាតព្វកិច្ច​យោធា​ជាស្ថាពរហើយ គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយពួកគេតាំង​ចិត្តលះបង់​អស់​កម្លាំង​កាយ​ចិត្តប្រឹងប្រែងហ្វឹកហាត់លត់ដំខ្លួនឱ្យមានសមត្ថភាពដើម្បីចូលរួមការពារជាតិ។

១៧ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៧ ខែតុលា មានក្រុមយុវជន និង​យុវនារី​សរុប​ចំនួន​២៥៤នាក់/១៨នាស្រ្តីនាក់ បានមកកាន់​បណ្តា​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្រុក​ចំនួន​៧​ក្នុង​ខេត្តកោះកុង មកស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា តបនឹងច្បាប់ដែលមានកំណត់ និង​យោងតាមគោលការណ៍ស្មគ្រ័ចិត្ត។

លោកវរៈសេនីទោ ហេង សំនៀង ប្រធានមន្ទីរកសាងកម្លាំងនៃកងរាជអាវុធហត្ថខេត្តកោះកុង ថ្លែងឱ្យល្ងាចថ្ងៃទី១៧ ខែតុលា ថា តួលេខជាក់ស្តែងដែលយុវជនមកដាក់ពាក្យមានសរុបចំនួន២៤០នាក់/ស្រី១៤នាក់។ ការដែលមានយុវជនយុវនារីមិនបានពាក្យតាមលក្ខខណ្ឌមានចំនួន៨នាក់ ខ្លះអត់គ្រប់អាយុ១៨ឆ្នាំទេ ហើយមួយចំនួនលើសអាយុ២៥ក្រុមការងារអត់ទទួលពាក្យគាត់ទេករណីផ្សេងៗ គាត់មកទទួលពាក្យហើយ តែគាត់មិនបានមកដាក់ពាក្យវិញទេ ដោយមានមូលហេតុ មួយចំនួននៅថែទាំម្តាយឬឪពុកឈឺគ្មានអ្នកមើល និងមួយចំនួនទៀតគាត់នៅបន្តការសិក្សា។

 ទោះយ៉ាងណាលោក ហេង សំនៀង មើលឃើញថា ឆន្ទៈមុតមាំរបស់យុវជននៅខេត្តកោះកុង ពិតជាបានផុលផុសខ្លាំងក្នុងការមកចូលរួមបំពេញកាតព្វកិច្ចយោធា តបនឹងច្បាប់ដែលបានកំណត់ និងតាមគោលការណ៍ស្ម័គ្រចិត្ត។

 កន្លងទៅនេះ តំណាងយុវជនរស់នៅក្រុងខេមរភូមិន្ទ ដែលបានមកសុំពាក្យចុះឈ្មោះបំពេញកាតព្វកិច្ចយោធា បានអះអាងថា ពួកគេមានបំណងចូលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចគ្មានការបង្ខិតបង្ខំពីនរណានោះទេ សូម្បីតែម្តាយឪពុករបស់ពួកគេក៏ជំរុញលើកទឹកចិត្តផងដែរ។

យុវជន និងយុវនារីនៅខេត្តកោះកុង ក៏បានតាំងចិត្តលះបង់អស់កម្លាំងកាយចិត្តប្រឹងប្រែងហ្វឹកហាត់លត់ដំខ្លួនឱ្យមានសមត្ថភាពដើម្បីចូលរួមការពារជាតិផងដែរ៕ អត្តបទ៖ ឈឹម មករា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន
2026/10/18 03:49:50 pm        1
វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
2026/10/18 01:52:00 pm        1
យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
2026/10/18 01:04:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន

2026/10/18 03:49:50 pm
​វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
2026/10/18 01:52:00 pm
​ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
2026/10/18 01:29:04 pm
​UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
2026/10/18 01:24:58 pm
​UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
2026/10/18 01:16:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 11:15:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/18 12:26:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm