សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​អូស​បន្លាយ​ដល់​ជាង​ ១០​សប្ដាហ៍ ខណៈ​មនុស្ស​ស្លាប់ និង​ជនភៀសខ្លួន​បន្ត​កើន​ឡើង

2022/05/20 05:19:58 pm        1.1 K

​អ៊ុយក្រែន៖ រយៈពេល ​១២​សប្ដាហ៍​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ​បាន​មើល​ឃើញកងកម្លាំង​របស់​ទីក្រុង Kyiv បន្ត​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​។​ ​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​ (UNHCR) និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ​៦​លាន​នាក់​បាន​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេសជិតខាង​។​

​ការ​ជម្លៀស​ក្រុម​អ្នក​ប្រយុទ្ធ​ចេញពី​រោងចក្រ​ដែកថែប Azovstal បានចាប់ផ្ដើម​ធ្វើឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ឈ្លើយសឹក​រុស្ស៊ី។ បន្ទាប់មក​បាន​ឈាន​ដល់​ការដោះដូរ​បន្ថែម ​សម្រាប់​ក្រុម​អ្នក​ប្រយុទ្ធ​រាប់​រយ​នាក់ ខណៈ​យោធា​អ៊ុយ​ក្រែ​ន​ប្រកាស​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​នៅ​រោងចក្រ Azovstal ក្នុង​ទីក្រុង Mariupol​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy និយាយ​ថា ក្រុម​អ្នកចរចា​កំពុង​ព្យាយាម​ធានា​ឲ្យ​មានការ​រំដោះ​ក្រុម​អ្នក​ប្រយុទ្ធ​ស្នេហា​ជាតិ​អ៊ុយ​ក្រែ​ន ​ដែល​នៅ​សេសសល់​ក្នុង​រោងចក្រ​ដែកថែប Azovstal ​ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ជាង 600​នាក់​។ ​ចំណែក​ខាង​ភាគី​ក្រសួងការពារជាតិ​រុស្ស៊ី​ឯណោះ​វិញ​បាន​បញ្ជាក់​ថា ជនជាតិ​អ៊ុយ​ក្រែ​ន 265​នាក់​បាន​ទម្លាក់អាវុធ​ចុះ​ប្រគល់​ខ្លួន​ក្នុងចំណោម​ពួកគេ​មាន ​51នាក់​រងរបួស​។ ​ទោះយ៉ាងណា​ក៏ដោយ​ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ស្នេហា​ជាតិ​អ៊ុយ​ក្រែ​ន ​នៅ​រោងចក្រ​ដែកថែប Azovstal របស់​ទីក្រុង Mariupol នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​អ្នក​ប្រយុទ្ធ​រាប់​រយ​នាក់​បានប្រគល់​ខ្លួន និង​ត្រូវបាន​បញ្ជូន​ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​ក្នុងអំឡុង​ដើមខែ​មេសា ក្រុម​អ្នកសារព័ត៌មាន​ឯករាជ្យ​បាន​ចូល​ទៅកាន់​ទីក្រុង​មួយ ​របស់​អ៊ុយ​ក្រែ​ន​នោះ​គឺ​ទីក្រុង Bucha ដែល​ស្ថិតនៅ​ភាគ​ខាង​ភាគ​ពាយ័ព្យ​រដ្ឋធានី Kyiv ដោយ​បាន​មើល​ឃើញ​សាក​សព​រណូករណែល​នៅ​តាម​ដង​ផ្លូវ​នានា​។ អ្នកស្លាប់​ទាំងនោះ​ស្លៀក​សម្លៀកបំពាក់​បែប​ជន​ស៊ីវិល ហើយ​ខ្លះ​ចងដៃ​ព័ទ្ធ​ទៅ​ក្រោយ​ដែល​ទំនងជា​ត្រូវបាន​ប្រហារជីវិត​។ ហើយ​យោង​តាម​អភិបាលក្រុង​នេះ​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ជាង 300​នាក់​បាន​ស្លាប់ ដែល​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​បាន​ចោទ​ដាក់គ្នា​អំពី​ការ​សម្លាប់​រង្គាល​នេះ​។​ ​កាលពី​ថ្ងៃ​ទី​១១ ​ខែ​ឧសភា​ ​កងទ័ព​អ៊ុយ​ក្រែ​នប​ន្ត​បង្កើន​ការ​វាយ​ប្រយុទ្ធ​រុល​ចូល​ទៅកាន់​ភាគ​ខាងជើង​ទីក្រុង Kharkiv ដោយ​ដណ្ដើម​បាន​ភូមិ Pytomnyk និង​វាយ​រុញ​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ក្រោយ។​ ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​ឧសភា ​កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​កាំភ្លើង​ធំ​ដើម្បី​ពន្យឺត​ការ​រុល​ទៅ​មុខ ​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងជើង​ទីក្រុង Kharkiv​។ ​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា នាយសេនាធិការ​ចម្រុះ​អ៊ុយ​ក្រែ​នបាន​រាយការណ៍​ជា​លើកដំបូង​ថា អង្គភាព​យោធា​ជាច្រើន​របស់​រុស្ស៊ី​កំពុង​ត្រៀម​ដកថយ​ពី​ទីក្រុង Kharkiv​។ កងកម្លាំង​រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​ព្យាយាម​វាយ​បំបែក​សមរភូមិ​មុខ​ចំនួន​២ នៅ​ខាងក្រៅ​ទីក្រុង Izyum និង​ឆ្ពោះ​ទៅ​វាយ​ដណ្ដើមយក​ទីក្រុង Slovyansk​។​

អគ្គសេនាធិការ​ចម្រុះ​អ៊ុយ​ក្រែ​ន​និយាយ​ថា ​ក្រុមបច្ចេកទេស​កងវរសេនាតូច​ចំនួន​២ ​របស់​រុស្ស៊ី​ត្រូវ​បាន​ផ្លាស់​ទៅកាន់​តំបន់ Severodonets ក្នុង​តំបន់ Donbas និង​ត្រៀម​វាយប្រហារ​លើ​ទីក្រុង Soledar និង​ទីក្រុង Bakhmut​។ ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​មួយ​ផ្សេងទៀត​ដល់​យោធា​ជួយ​អ៊ុយ​ក្រែ​ន ​ដែល​មាន​ទំហំ​ទឹកប្រាក់ ​500លានអឺរ៉ូដែល​នាំ​ឲ្យ​ជំនួយ​សរុប​របស់​សហ​ភាព​អឺរ៉ុប​កើន​ឡើង​ដល់ 2​ពាន់​លាន​អឺរ៉ូ ($2.1bn)​។​ លោក​ថា ប្រាក់​ទាំងនោះ​នឹង​យក​ទៅ​ទិញរថក្រោះ រថពាសដែក កាំភ្លើង​ធំ ​និង​គ្រាប់រំសេវ​ជាដើម​។​ ស៊ុយ​អែត និង​ហ្វាំ​ង​ឡង់​ប្រកាស​ថា ​ខ្លួន​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ជា​ការ​បញ្ចប់​ជំហរ​អព្យាក្រឹត្យ​រយៈពេល​ ២​សតវត្សរ៍​មកនេះ​។ ​កាលពី​ថ្ងៃទី​១៦​ ខែឧសភា ក្រសួង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​និយាយ​ថា ទាហាន​របស់​ខ្លួន​បាន​វាយ​ចូល​ទៅ​ដល់​ព្រំដែន​រុស្ស៊ី​ចម្ងាយ ​40km ភាគ​ខាងជើង​ទីក្រុង Kharkiv​។ ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ ឬ OHCHR និយាយ​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ជន​ស៊ីវិល​យ៉ាង​ហោចណាស់​ 3,778នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ​។​ ទិន្នន័យ​នេះ​រួម​ទាំង​កុមារ​ចំនួន 251​នាក់​ផង​ដែរ​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm