អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ

2026/10/18 05:30:15 pm        163

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប​ន្ទាប់​ពី​វិល​ត្រឡប់​ពី​សាធារណ​រដ្ឋ​កាហ្សាក់ស្ថាន​ក្នុងឱកាសអមដំណើរ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងទស្សន​កិច្ច​ការងារ​នៅ​សាធារណ​រដ្ឋ​កាហ្សាក់​ស្ថាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​ភ្លាម​ដោយ​មាន​ការ​យកចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះឯកឧត្ដមបានដឹកនាំមន្ត្រីជំនាញ និង​អាជ្ញាធរ​ដែន​ដីចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេមួយកន្លែងនៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការ​ទប់​ស្កាត់​កុំ​ឱ្យ​បាក់​បន្ត​ទៀត ​ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥ កន្លង​ទៅ​។

លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា ច្រាំងទន្លេមេគង្គនេះ បានបាក់​ស្រុត​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាម​បណ្តោយ​ផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

បើ​ទោះ​​បី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅប្រ​ទេស​ក្ដី​ក្រោយ​ទទួល​បាន​សេចក្ដី​រាយការណ៍​ភ្លាម​ថា​ច្រាំង​​ទន្លេមេ​គង្គនេះ​បានបាក់ស្រុត កាលពីថ្ងៃទី១៦ តុលា ឯកឧត្ដម ឃួង ស្រេង បាន​ចាត់​ឱ្យ​អាជ្ញាធរ និង​មន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវ​ឡើង​វិញ​សំដៅ​ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥​កន្លងទៅ ហើយនៅទៀបភ្លឺថ្ងៃទី១៥ តុលា ២០២៦នេះក៏បានបាក់បន្តទៀត ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណាក្តី ពាក់ព័ន្ធ​និង​គ្រោះម​ហន្តរាយ​ដោយ​ធម្មជាតិ​នេះ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​យក​ចិត្ត​ទុក​ដាក់ខ្លាំងណាស់ ពោលគឺបានដោះស្រាយជូនពលរដ្ឋភ្លាមៗតែម្តង។

ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ណែនាំឱ្យម​ន្ត្រីជំនាញ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុប​ដើម្បីទ​ប់​ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ ​ជាមួយនិងការធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រី​ជំនាញ​របស់​ក្រសួង​ចុះ​មក​សិក្សា​នៅទីតាំងបន្តទៀត ដើម្បីបង្វែផ្លូវទឹក​កុំ​ឱ្យ​ទឹក​ហូរ​បុក​ទីតាំង​នេះ​បណ្តាល​ឱ្យ​បាក់​ស្រុត​បន្ត​ទៀត​។

ជាមួយគ្នានេះប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ និងជួយដោះ​ស្រាយ​ការ​លំបាក​ជូន​ប្រជា​ពលរដ្ឋ​ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ ​និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេហើយ នារសៀលថ្ងៃដដែលនេះដែរឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យ​ស្ថាន​ភាព​ទី​តាំង​ដែល​ទឹក​ភ្លៀង​លិច​ផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរក​វិធា​ន​ការ​ដោះ​ស្រាយ​បញ្ហា​កុំ​ឱ្យ​មាន​ការ​លិច​លង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕ អត្ថបទ ប្រាក់ វ៉ាន់ដា

 

អត្ថបទដែលទាក់ទង

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ
2026/10/18 05:30:15 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួប​លោក​វ៉ាន សាកូលីន ពលរដ្ឋខ្មែរជិះម៉ូតូឆ្លង​កាត់​ប្រទេស​ជា​ច្រើន​(គោលដៅ​១៥​ប្រទេស) ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ
2026/10/18 05:14:30 pm        1
រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន
2026/10/18 03:49:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ

2026/10/18 05:30:15 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួប​លោក​វ៉ាន សាកូលីន ពលរដ្ឋខ្មែរជិះម៉ូតូឆ្លង​កាត់​ប្រទេស​ជា​ច្រើន​(គោលដៅ​១៥​ប្រទេស) ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ
2026/10/18 05:14:30 pm
​រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន
2026/10/18 03:49:50 pm
​វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
2026/10/18 01:52:00 pm
​ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
2026/10/18 01:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/18 12:26:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm