
ភ្នំពេញ៖ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។
ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយះពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងមានគណបក្សនយោបាយសរុបចំនួន១៧ចូលរួមការឃោសនាបោះឆ្នោត៕


