វិសាខា ណាហ្គា និងក្រុមការពារជើងឯកព្រះខ័នរាជ បន្ថែម ៣ពិន្ទុ ខណៈអង្គរថាយហ្គឺរ ស្គាល់ជ័យជម្នះក្នុងលីគ

2026/10/19 11:54:37 am        125

ក្រុមបាល់ទាត់វិសាខា ណាហ្គាវើលដ៏ និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ថែម ៣ពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ក្រោយយកឈ្នះគូប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមអង្គរថាយហ្គឺរ ទើបស្គាល់ជ័យជម្នះលើកដំបូង លើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ។

សម្រាប់ក្រុមវិសាខា បានបន្ថែម ៣ពិន្ទុយ៉ាងសំខាន់ ដើម្បីរក្សាកៅអីកំពូលតារាង ដោយរកបាន ១២ពិន្ទុពេញ ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ៣-២ លើក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ។ ជំនួបនៅទឹកដីខេត្តតាកែវនេះ វិសាខា បាននាំមុខក្រុមម្ចាស់ផ្ទះ ៣គ្រាប់មុន ដែលរកបានដោយកីឡាករ Donovan Ewolo នៅនាទី២៧, Jaume Cuellar នៅនាទី៣៥ និង ស៊ិន កក្កដា នៅនាទី៤៩ តែត្រូវបានគិរីវង់ខសែនជ័យ វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Hall Louis Anden នៅនាទី៦៧ និងនាទី៧៣ មុនមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមទាំងពីរពិបាកលេង ហើយបានរក្សាលទ្ធផលនេះដល់ការប្រកួតពេញម៉ោង។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង វិញ បានយកឈ្នះក្រុមភ្ញៀវបឹងកេត ដោយលទ្ធផល ៤-១ ។ ការប្រកួតនៅកីឡដ្ឋានស្វាយរៀងនេះ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ៣គ្រាប់មុន ដែលរកបានដោយកីឡាករ អូសិ តាកាគី នៅនាទីទី៣, ញាណ សុស៊ីដាន នៅនាទី៣៦ និង Shields Connor Jon នៅនាទី៤៥ មុនកីឡាករ បេនតូ អ៊ីយ៉ាហ្គោ វាយបកបាន ១គ្រាប់នៅចុងវគ្គទី១ គ្រាដែលចូលវគ្គទី២ សៀង ចន្ធា បានស៊ុតពីចម្ងាយបន្ថែមគ្រាប់ទី៤ ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៥២ ហើយក៏ជាគ្រាប់ចុងក្រោយក្នុងជំនួបដ៏ធំប្រចាំសប្ដាហ៍នេះ។ ជ័យជម្នះនេះ បានជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាលេខរៀងទី២ បណ្ដោះអាសន្នមាន ១០ពិន្ទុ ស្មើណាហ្គាវើលដ៏ ដែលឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ ដូចគ្នា។

សម្រាប់ក្រុមណាហ្គាវើលដ៏ បានរក្សាតំណែងលេខ៣ ក្រោយយកឈ្នះលើក្រុម អឹមអូអាយ កំពង់ដេវ៉ា ទាំងលំបាក ១-០ លើទឹកដីខេត្តកំពង់ស្ពឺ។ គ្រាប់បាល់ជ័យជម្នះក្នុងជំនួបដ៏តានតឹងនេះ រកបានដោយកីឡាករ Jefferson Pessanha Agostinho តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ  នៅនាទី១៥ ក្រោយការបង្កកំហុសរបស់ខ្សែការពារក្រុម អឹមអូអាយ កំពង់ដេវ៉ា ក្នុងប្រអប់គ្រោះថ្នាក់ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីក្រុមភ្ញៀវ បានព្យាយាមវាយបក តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមលោក ឃឹម បូរី ឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមអង្គរថាយហ្គឺរ បានស្គាល់ជ័យជម្នះលើកដំបូង ជាមួយលទ្ធផលភ្លុកទឹកភ្លុកដីលើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រហូតដល់ ៦-០។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ រកបានដោយកីឡាករ Manny Aguek ៣គ្រាប់ នៅនាទីទី៨, នាទី៤៥+១ និងនាទី៨២ ខណៈ ៣គ្រាប់ទៀត រកបានដោយកីឡាករ Mikhael Akatsuka នៅនាទី២៥, លី សូសៀ នៅនាទី៦៣ និង ស៊ូ ម៉េងហុង នៅនាទី៦៨។ ជ័យជម្នះលើកដំបូងនេះដែរ បានជួយឲ្យអង្គរថាយហ្គឺរ រំកិលពីលេខ៨ មកឈរលេខ៥ បណ្ដោះអាសន្ន ដោយរកបាន ៥ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានឈរបាតតារាង ដោយមិនទាន់រកបានមួយពិន្ទុឡើយ៕អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm        1
ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម
2026/10/19 01:09:12 pm        1
ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាជនពិការអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
2026/10/19 12:44:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal

2026/10/19 01:20:20 pm
​ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម
2026/10/19 01:09:12 pm
​សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យា
2026/10/19 01:08:32 pm
​រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
2026/10/19 12:50:28 pm
​ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាជនពិការអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
2026/10/19 12:44:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm