កម្ពុជា និងថៃឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សាលើកទី២ នៅឡាអេ

2026/10/19 12:04:48 pm        115

ប្រទេសកម្ពុជា និងប្រទេសថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

វិធានការកសាងទំនុកចិត្តដែលភាគីទាំងពីរបានព្រមព្រៀងគ្នានេះ មានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យភាគីទាំងសងខាងអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព និងពេញលេញ ដើម្បីជំរុញដំណើរការផ្សះផ្សាទៅមុខ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានទទួលស្គាល់នូវសិទ្ធិរៀងៗខ្លួន ក្នុងការធ្វើសេចក្តីថ្លែងការណ៍ការពារសិទ្ធិស្របច្បាប់ ឬដើម្បីធ្វើការកែតម្រូវចំពោះព័ត៌មានមិនពិត និងការផ្សាយបំប៉ោងនានា។

គណៈកម្មការផ្សះផ្សា ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាកាលពីពេលកន្លងទៅ គឺមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ហេតុដូច្នេះ គណៈកម្មការបានជំរុញឱ្យភាគីទាំងពីរអនុវត្តវិធានការចាស់ៗដែលមានស្រាប់ទាំងនោះឡើងវិញ សំដៅបង្កើតបរិយាកាសអំណោយផល និងគាំទ្រដល់ការចរចាប្រកបដោយភាពស្ថាបនា។

ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ គណៈប្រតិភូកម្ពុជាបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) សម្រាប់ការខិតខំប្រឹងប្រែងសម្របសម្រួល និងជួយឱ្យភាគីទាំងពីរឈានដល់ចំណុចឯកភាពគ្នានេះ។

គណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលលម្អិតនៃកិច្ចប្រជុំលើកទី២នេះ ក្នុងពេលឆាប់ៗខាងមុខ ខណៈកិច្ចប្រជុំលើកទី៣ រវាងកម្ពុជា និងថៃ ត្រូវបានកំណត់ថានឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

 

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យា
2026/10/19 01:08:32 pm        1
រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
2026/10/19 12:50:28 pm        1
កម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា»
2026/10/19 12:29:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal

2026/10/19 01:20:20 pm
​ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម
2026/10/19 01:09:12 pm
​សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យា
2026/10/19 01:08:32 pm
​រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
2026/10/19 12:50:28 pm
​ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាជនពិការអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
2026/10/19 12:44:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm