វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm        141

អ្នកជំនាញកម្ពុជា អាជីករ និងសិប្បករវៀតណាម រំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នឹងអាចឈានទៅ សម្រេចបានដល់ ២០ ពាន់លានដុល្លារអាមេរិក ស្របតាមការគ្រោងទុករបស់មុខដឹកនាំនៃប្រទេសទាំងពីរ ដែលបាននិងកំពុងពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

អាជីករ និងសិប្បករវៀតណាម ដែលចូលរួមតាំងពិពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ លើកនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅចុងសប្តាហ៍កន្លងមកថា កម្ពុជា-វៀតណាមគឺជាប្រទេសជិតខាងល្អ ដោយត្រូវ បានបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដោយត្រូវបានកំពុងជំរុញប្រកបដោយសក្តានុពល។

អាជីករទាំងនោះលើកឡើងស្រដៀងគ្នាទៀតថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បាន និងកំពុងមាននិន្នាការកើនឡើង ជាក់ស្តែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មាន សមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយបានឈរក្នុងលំដាប់ទី៣ បន្ទាប់ពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក នឹងនៅពេលខាងមុខ អាជីករទាំងនោះរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងអាចឈានទៅសម្រេចបានតាមការគ្រោងទុករបស់ ប្រមុខនៃប្រទេសទាំងពីរជាមិនខាន។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញការប្តេជ្ញាចិត្តរវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក្នុងការជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនេះ ប្រទេសទាំងពីរនឹងអាចសម្រេចបាន តាមការគ្រោងទុក​ ខណៈនៅដំណាក់កាលចុងក្រោយនេះឃើញថា ប្រទេសវៀតណាមបានប្រមូលទិញទំនិញ ជាពិសេសកសិផលរបស់កម្ពុជា មានការកើនឡើងគួរកត់សម្គាល់ ស្របពេលកម្ពុជាក៏បាននិងកំពុងជំរុញការនាំចេញមានកំណើនកើនឡើងផងដែរ ដោយបានជួយជ្រោមជ្រែង ដល់ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាមផង និងជាមួយបណ្តាប្រទេសដែលជាដៃគូររបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ទាក់ទងការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេ ភាគីឱ្យកើនឡើងថែមទៀត ដោយក្នុងនោះប្រមុខនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក ខណៈដែលនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទើបតែសម្រេចបានជិត ៦,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត

2026/10/19 03:17:00 pm
​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm