អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត

2026/10/19 03:17:00 pm        98

រាជធានីភ្នំពេញ៖ អាជ្ញាធរថ្នាក់មូលដ្ឋាន បន្តជំរុញផ្សព្វផ្សាយដល់ប្រជា​ពលរដ្ឋ​ខ្លួន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​ថ្មី​ និង​ធ្វើ​ជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោតខាងមុខ។

ព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋបាលសង្កាត់មិត្តភាព នៃរដ្ឋបាលខណ្ឌ៧មករា ក្រុមមន្ត្រី នៃ​គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តការយកចិត្តទុកដាក់ក្នុងការចុះឈ្មោះថ្មី និង​ការ​ធ្វើ​បច្ចុប្បន្នភាពបញ្ជីឈ្មោះជូនពលរដ្ឋ ដោយ​មាន​ជាកា​ររៀប​ចំ​តារាង​បញ្ជី​ឈ្មោះ​សម្រាប់​ពិនិត្យ ​មានក្រុមមន្ត្រីពិនិត្យឯកសារ និងការថតរូបភាពថ្មី ឬថតឡើងវិញ ដើម្បីបញ្ចូល​ព័ត៌មាន​ថ្មី​ទៅ​ក្នុង​ទន្និន័យ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សម្រាប់​ឆ្នាំ​២០២៦​នេះ​។

លោកហេង ចាន់សារិន ចៅសង្កាត់មិត្តភាព បានឲ្យដឹងថា ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុង​មូល​ដ្ឋាន​លោក​មាន​សរុប ​៦ ៥២៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើង មាន ៥ ១៤៩នាក់ ហើយ​អ្នក​ដែល​មាន​ឈ្មោះ​បោះឆ្នោតផ្លូវការ​ក្នុងឆ្នាំ២០២៥មានសរុប ៥ ០៩៥នាក់។

លោកចៅសង្កាត់បន្ថែមថា គិតចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចាប់ផ្តើម នៃ​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជីឈ្មោះបោះឆ្នោតមក​នៅក្នុងសង្កាត់មិត្តភាព មានអ្នកចុះឈ្មោះថ្មី ៩០​នា​ក់ , អ្នកលុបឈ្មោះពីបញ្ជីឈ្មោះ ៧៧នាក់ , អ្នកកែទន្និន័យ ៧៩នាក់ និង​ចំពោះ​អ្នក​ធ្វើ​ជីវមាត្រ ​១២៣នាក់តែប៉ុណ្ណោះ ក្នុងចំណោម ១,៤៦៦នាក់ ដែលត្រូវធ្ចើជីវមាត្រសរុប។

ក្នុងនាមអាជ្ញាធរសង្កាត់ លោកចៅសង្កាត់ ក៏ដូចជាសមាជិកក្រុមប្រឹក្សា និង​ប្រធាន​ភូមិ​ក្នុង​មូល​ដ្ឋាន​បានបន្តជំរុញផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈការចាក់មេក្រូធ្វើដំណើរផ្សព្វផ្សាយ និង​ចុះ​ដល់​លំនៅ​ឋាន​ពលរដ្ឋ ដើម្បីជំរុញបន្ថែម ក៏ដូច​ជា​ការ​ចែក​ជា​លិខិត​អញ្ជើញ​ទៅ​កាន់​គ្រប់​អ្នក​ពាក់​ព័ន្ធ​ ដើម្បីទៅចុះឈ្មោះថ្មី កែទន្និន័យ ឬធ្វើជីវមាត្រជាដើម។

ពលរដ្ឋក្មេងចាស់ ដែលបានទៅចុះឈ្មោះថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ សម្តែងការពេញចិត្ត ក្នុង​ការ​ពិនិត្យឈ្មោះ ដោយចាត់ទុកថា ការបោះឆ្នោះគឺជារឿងចាំបាច់ និងជាកាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ផងដែរ។

គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺតម្រូវឲ្យមានការថតរូប និងផ្តិតមេដៃ ចំពោះ​ពលរដ្ឋ​ទាំង​ឡាយ​ណាដែ​លបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែ​ល​មិន​ធ្លាប់​បាន​ធ្វើ​បច្ចុប្បន្ន​ភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក។ ដោយឡែក សម្រាប់​អ្នក​គ្រប់​អាយុ​ហើយ​ត្រូវ​ចុះឈ្មោះថ្មី គឺតម្រូវឲ្យមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត នៅថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ២០២៧ខាងមុខ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ
2026/10/19 04:37:17 pm        1
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

2026/10/19 04:37:17 pm
​ស៊ីរី និងធនាគារពិភពលោកព្រមព្រៀងបង្កើតមូលនិធិស្តារប្រទេសស៊ីរីឡើងវិញ
2026/10/19 04:22:58 pm
​តៃវ៉ាន់ បញ្ជាក់​ថា ខ្លួន​បាន​បណ្តេញនាវាចិន ១៦គ្រឿង ពាក់ព័ន្ធនឹង «សកម្មភាពរំខាន​នៅ​ដែន​សមុទ្រ»
2026/10/19 04:21:18 pm
​អារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើខ្លួន ខណៈអេហ្ស៊ីបកំពុងថ្លឹងថ្លែងផ្តល់ជំនួយយោធា
2026/10/19 04:16:53 pm
​រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm