វៀតណាម និង​ថៃ​នឹង​ជួបគ្នា​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម

2022/05/20 05:59:38 pm        1.1 K

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​វៀតណាម និង​ថៃ​សុទ្ធតែ​បាន​យកឈ្នះ​គូប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​នៅ​ម៉ោង​បន្ថែម​កាត់សេចក្តី ១៥​នាទី​ពីរដង​ដូចគ្នា ដែល​មានន័យថា​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម​។

​​វៀតណាម និង​ម៉ាឡេស៊ី​សុទ្ធតែ​ចង់ឱ្យ​ការប្រកួត​បញ្ចប់​ត្រឹម ៩០​នាទី​តែ​មិនដូច​បំណង​ទេ បើទោះជា​ម្ចាស់ផ្ទះ​វៀត​ណាម​មានឱកាស​ជាច្រើន​លើ​ម៉ាឡេស៊ី​ក៏ដោយ ស្របពេល​ម៉ាឡេស៊ី​ក៏​ពិបាក​នៅ​ចំពោះ​មុខ​ខ្សែការពារ​វៀតណាម​ដែរ​។ ​អ្វី​ត្រូវ​សំរេច​ត្រឹម​ម៉ោង​បន្ថែម ១៥​នាទី​លើក​ទី​២ ពោលគឺ​នាទី​ទី១១១ ​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Becamex Binh Doung, Nguyen Tien Linh បានធ្វើឱ្យ​វៀតណាម​យកឈ្នះ​ម៉ាឡេស៊ី​យ៉ាង​តានតឹង ១-០ ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​លើក​ទី៨​។ ​​ចំណែក​ថៃ​ម្សិលមិញ​នេះដែរ​បាន​យកឈ្នះ​ឥណ្ឌូនេស៊ី​យ៉ាង​តានតឹង​ផងដែរ ១-០ នៅ​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​។ ​​ខ្សែបម្រើ​របស់​ក្លិប​ Muanthong United, Weerathep Pomphan គឺជា​អ្នក​រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩៥ នៃ​ម៉ោង​បន្ថែម ១៥នាទី ទី១​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ថៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា​ក្នុង​តំបន់​នេះ​ជា​លើក​ទី២១ ក្នុង​ប្រវត្តិសាស្ត្រ​។ ​​ថៃ និង​វៀតណាម​​នឹង​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស​ជា​លើក​ទី៦​។​ ​​ស៊ី​ហ្គេម​ដំបូង​នៅ​ឆ្នាំ១៩៥៩ ដោយ​នៅពេលនោះ​ហៅថា Southeast Asian Peninsular Games វៀតណាម​ខាងត្បូង​យកឈ្នះ​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស ក្រោយមក​ចាប់ពី​ឆ្នាំ១៩៧៧ ហៅថា Southeast Asian Games រឺ​ស៊ី​ហ្គេម​ថៃ​ជួប​វៀតណាម​ពីរលើក​នៅ​ឆ្នាំ១៩៩៥ និង ១៩៩៩ ថៃ​យកឈ្នះ​ទាំង​ពីរលើក​។​ ​​ចាប់ពី​ឆ្នាំ២០០១ មក​ស៊ី​ហ្គេម​វិញ្ញាសា​បាល់ទាត់​ត្រូវ​កំណត់​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​ដោយ​ថៃ​បន្ត​យកឈ្នះ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំងពីរ​លើក​ទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        420
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm