សម្តេចអគ្គមហាពញាចក្រីហេង សំរិន៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ ត្រឹមត្រូវ បានធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់

2022/05/20 06:02:57 pm        754

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ និងមានមាគ៌ាត្រឹមត្រូវ ច្បាស់លាស់ បានធ្វើសង្គមជាតិមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលមិននឹកស្មានដល់ ពីព្រោះថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីទំាងអស់។ របបប៉ុលពតបានបំផ្លិចបំផ្លាញសង្គមជាតិទំាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គម។ 

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនរស់នៅតំបន់ដាច់ស្រយាលនានា លែងជួបការលំបាកដូចពេលមុនៗទៀតហើយ ការធ្វើដំណើរទៅមក បានឆាប់រហ័សទាន់ចិត្ដ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រែប្រួលថ្មី។ បណ្ដាទីក្រុង ដូចជា រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ ទីប្រជុំជន មានផ្សារទំនើបធំៗ អគារបុរីនានា ភូមិគ្រឹះទំនើបៗ និងអគារខ្ពស់ៗរាប់សិបជាន់ បានសាងសង់រួច និងកំពុងសាងសង់ គួរឱ្យមានមោទនភាពចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមជា «ប្រទេសកំពុងអភិវឌ្ឍន៍»។ 

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អាគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន១២បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របងខ្លោងទ្វារថ្មី និងការជួសជុលអាគារសិក្សាចាស់ចំនួន៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។

សមិទ្ធផលទំាងដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ជាចំណងដៃថ្មីមួយទៀត របស់សម្តេចនិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលបានចូលរួមអភិវឌ្ឍន៍យ៉ាងច្រើន ជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់ ជារៀងរហូតមកទំាងខាងវិស័យពុទ្ធចក្រ និងអាណាចក្រ មានវត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ប្រឡាយទឹករួមនិងលំនៅដ្ឋាន ជាដើម។ 

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសក្រុមការងារដែលបានបរិច្ចាគទាំងកម្លាំងកាយ កម្លាំងចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីរួមចំណែកដល់ការកសាងអាគារសិក្សាថ្មីនេះឱ្យមានជារូបរាងឡើង។ 

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការនឹករលឹក និងសួរសុខទុក្ខជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការទាំងអស់ ពិសេស លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ និងសូមថ្លែងអំណរគុណចំពោះគុណូបការៈ កិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកទាំងអស់គ្នា ក្នុងការផ្តល់ការអប់រំ សិលធម៌ និងចំណេះដឹងដល់កូនចៅប្រជាពរដ្ឋនៅទូទាំងស្រុកពញាក្រែក ឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិយើង។ សម្តេចបានបញ្ជាក់រាជរដ្ឋាភិបាលបានលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងកិត្តិយសគ្រូបង្រៀន តាមរយៈការប្រារព្ធទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ តុលា ដែលជាទិវារំលឹកគុណគ្រូសម្រាប់ជាការចងចាំរបស់យុវជនគ្រប់ជំនាន់។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៍ដូចជានៅទូទំាងប្រទេសនាំកូនចៅទៅចុះសិក្សាឲ្យបានគ្រប់គ្នា មានតែចំណេះដឹងទេដែលជាស្ពានពន្លឺផ្លូវជីវិតដ៏ត្រចេះត្រចង់របស់កូនៗគ្រប់រូប ទៅថ្ងៃអនាគត។ សម្តេចក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវបំផុសផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់ បរិស្ថានធម្មជាតិ បង្កើនការដាំដុះរុក្ខជាតិតាមសាលារៀន ប្រែក្លាយបរិវេណសាលារៀនឱ្យពោរពេញដោយបរិស្ថាន ធម្មជាតិ រំលេចភាពបៃតង ដើម្បីទាក់ទាញឱ្យស្រឡាញ់ការសិក្សារៀនសូត្រនៅតាមសាលារៀន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm