សម្ដេចធិបតី អបអរសាទរ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន

2026/10/20 11:22:42 am        103

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ ដែលកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន។

បើតាមយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន ដែលនេះជាការបំបែកកំណត់ត្រាចាស់ (ឆ្នាំ២០២៥ សម្រេចបាន ៩៤០ ៣២១ តោន) និងជាការសម្រេចបាននូវចក្ខុវិស័យយុទ្ធសាស្ត្រជាតិដែលបានកំណត់អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ (តាំងពីឆ្នាំ២០១០)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការអបអរសាទរ និងមោទនភាពយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ។

បើតាមយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តួលេខគន្លឹះនៃការសម្រេចបាននូវកំណត់ត្រាប្រវត្តិសាស្ត្រ រួមមាន បរិមាណនាំចេញសរុប (គិតត្រឹម ១៩ តុលា ២០២៦)៖ ១ ០១៤ ៤៤២ តោន (លើសពី ១ លានតោនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ) ខណៈឆ្នាំចាស់សម្រេចបាន ៩៤០ ៣២១ តោន (រកចំណូលបានប្រមាណ ៦០២,៤១ លានដុល្លារអាមេរិក)។

ក្នុងនោះសម្រាប់ទីផ្សារចម្បងៗដែលកម្ពុជានាំចេញរួមមាន សហភាពអឺរ៉ុប (EU) ចិន បណ្តាប្រទេសក្នុងតំបន់អាស៊ាន (ជាពិសេសប្រទេសហ្វីលីពីនដែលបានបញ្ជាទិញយ៉ាងគំហុកក្នុងឆ្នាំនេះ ដើម្បីសន្តិសុខស្បៀង) ព្រមទាំងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ចំណែកប្រភេទអង្ករនាំចេញសំខាន់ៗរួមមាន អង្ករក្រអូប (រួមទាំងអង្ករប្រណីតផ្សេងៗ) អង្ករសគ្រាប់វែង និងចុងអង្ករ។

ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា នេះជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាពិសេសគឺបងប្អូនប្រជាកសិករខ្មែរនៅទូទាំងប្រទេស ដែលបានជំរុញខ្សែច្រវាក់តម្លៃ និងគុណភាពអង្ករកម្ពុជារហូតទទួលបានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងលើឆាកអន្តរជាតិ។

សូមជម្រាបថា ក្នុងផែនការយុទ្ធសាស្ត្របន្ទាប់របស់រាជរដ្ឋាភិបាល (២០២៥–២០៣០) ដើម្បីរក្សានិរន្តរភាព និងពង្រីកការប្រកួតប្រជែងបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «យុទ្ធសាស្ត្រពង្រីកទីផ្សារអង្ករកិន និងការធ្វើពិពិធកម្មការនាំចេញ ឆ្នាំ២០២៥-២០៣០» ដោយផ្តោតលើទិសដៅសំខាន់ៗដូចជា៖ ការវាយលុកទីផ្សារស្រទាប់កណ្តាលនៅអាស៊ី៖ ជំរុញការនាំចេញប្រភេទ «អង្ករសគ្រាប់វែង» ទៅកាន់ក្រុមអ្នកប្រើប្រាស់ដែលមានចំណូលមធ្យមនៅក្នុងតំបន់អាស៊ី និងអាស៊ានបន្ថែមទៀត (ក្រៅពីពឹងផ្អែកតែលើអង្ករក្រអូបប្រណីត)។ ការបង្កើនយន្តការ G2G (រដ្ឋ និងរដ្ឋ)៖ ពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងការចរចាទិញ-លក់ដោយផ្ទាល់រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ព្រមទាំងការចូលរួមក្នុងកម្មវិធីស្បៀងអាហារពិភពលោក (UN) និងអង្គការមនុស្សធម៌នានា។ ការធ្វើពិពិធកម្មទៅកាន់អាមេរិកខាងជើង និងអាហ្វ្រិក៖ កាត់បន្ថយការពឹងផ្អែកតែលើទីផ្សារប្រពៃណី (ចិន និងអឺរ៉ុប) ដោយពង្រីកខ្លួនចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសធំៗនៅទ្វីបអាហ្វ្រិក និងការដោះស្រាយបញ្ហាដប (Bottlenecks) និងកាត់បន្ថយថ្លៃដើម៖ វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ដូចជាការប្រើប្រាស់ផ្លូវទឹក និងកំពង់ផែ) សម្រួលនីតិវិធីគយ និងពង្រឹងសមត្ថភាពម៉ាស៊ីនសម្ងួត និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីឱ្យតម្លៃអង្ករខ្មែរកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ៕



អត្ថបទដែលទាក់ទង

ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ
2026/10/20 12:43:27 pm        1
ធនាគារ FTB ចុះកិច្ចព្រមព្រៀងជាមួយ SME Bank និង CGCC គាំទ្រហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព
2026/10/20 12:43:10 pm        1
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា
2026/10/20 12:39:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ

2026/10/20 12:43:27 pm
​ធនាគារ FTB ចុះកិច្ចព្រមព្រៀងជាមួយ SME Bank និង CGCC គាំទ្រហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព
2026/10/20 12:43:10 pm
​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា
2026/10/20 12:39:10 pm
​អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ខិតខំដាំដំណាំរួមផ្សំ២៧មុខ បង្កើនជីវភាពគ្រួសារឱ្យធូរធារជាងមុន ក្រោយទទួលបានដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
2026/10/20 12:10:36 pm
​ភ្នំពេញក្រោន នៅតែមិនស្គាល់ឈ្នះ ក្រោយរកបាន ១ពិន្ទុទាំងពិបាកពីឡាយហ្វព្រះសីហនុ
2026/10/20 12:03:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm