កម្ពុជាឈ្នះមេដាយតេក្វាន់ដូនិម្មិតអាស៊ាន ១៦គ្រឿង និង​ត្រូវ​បានមើល​ឃើញ​សក្ដានុពល​ពី​ជំនាញ​ការអន្ដរជាតិ

2026/10/20 11:46:56 am        99

ក្រុមកីឡាតេក្វាន់ដូកម្ពុជា បានឈ្នះមេដាយសរុបចំនួន ១៦គ្រឿង ក្នុងនាមម្ចាស់​ផ្ទះ​ប្រកួត​តេក្វាន់​ដូ​និម្មិត​អាស៊ី​អាគ្នេយ៍ SEA Virtual Taekwondo Choi Yongsok VTKD International Cup 2026 កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយការវាយតម្លៃខ្ពស់ពីជំនាញការអន្ដរជាតិ ចំពោះ​សក្ដានុពល​របស់កម្ពុជាក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍អន្ដរជាតិបែបនេះ។

លោកស្រី Byunghee Kim សមាជិកក្រុមប្រឹក្សានៃសហភាពតេក្វាន់ដូអាស៊ី និង​ជា​ប្រធាន​គណៈ​កម្មាធិការ​បច្ចេកទេសនៃសហភាពតេក្វាន់ដូអាស៊ី បានថ្លែងក្រោយចូលរួម​រៀបចំ​ការ​ប្រកួត​តេក្វាន់​ដូបែប​ឌីជីថល​ថ្នាក់តំបន់នេះថា ទោះបីកម្ពុជារៀបចំរៀបចំលើកដំបូង តែលោកស្រី​មើល​ឃើញ​ពី​សក្ដានុពល​របស់កម្ពុជា និងខេមរសហព័ន្ធតេក្វាន់ដូ គឺមានលទ្ធភាព​អាច​រៀបចំ​ការ​ប្រកួត​អន្ដរជាតិ​បាន​រៀងរាល់ ហើយក៏សង្ឃឹមរាជរដ្ឋាភិបាល នឹងបន្ដការគាំទ្រ ព្រោះនេះជាំឱកាសដ៏ល្អ ដើម្បី​ដុស​ខាតសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗ រួមទាំង​ស៊ីហ្គេម ឆ្នាំ២០២៧ ផងដែរ។

សម្រាប់ព្រឹត្តិការណ៍ SEA Virtual Taekwondo Choi Yongsok VTKD International Cup 2026 គឺជាផ្នែកមួយ នៃការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ ដែលនឹងត្រូវធ្វើការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅសិង្ហបុរី បន្ទាប់ពីឆ្លងកាត់ការរៀបចំនៅបណ្ដាប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូនេស៊ីជាដើម ហើយកីឡាករ-កីឡាការិនីជ័យលាភី នឹងទទួលបានសិទ្ធចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រនាដើមខែធ្នូខាងមុខ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលការប្រកួតនៅកម្ពុជា រយៈពេល ២ថ្ងៃ លើវិញ្ញាសាទាំង ១២ ដែលបែងចែកជា ៤កម្រិតអាយុ គឺក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៦គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១៤ គ្រាដែលក្រុមម៉ាឡេស៊ី ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១), សិង្ហបុរី ឈរលេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៤), វៀតណាម ឈរលេខ៣ ឈ្នះមេដាយ ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងមីយ៉ាន់ម៉ា ឈរលេខរៀងទី៥ បន្ទាប់ពីកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ភ្នំពេញក្រោន នៅតែមិនស្គាល់ឈ្នះ ក្រោយរកបាន ១ពិន្ទុទាំងពិបាកពីឡាយហ្វព្រះសីហនុ
2026/10/20 12:03:36 pm        1
កម្ពុជាឈ្នះមេដាយតេក្វាន់ដូនិម្មិតអាស៊ាន ១៦គ្រឿង និង​ត្រូវ​បានមើល​ឃើញ​សក្ដានុពល​ពី​ជំនាញ​ការអន្ដរជាតិ
2026/10/20 11:46:56 am        1
Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ

2026/10/20 12:43:27 pm
​ធនាគារ FTB ចុះកិច្ចព្រមព្រៀងជាមួយ SME Bank និង CGCC គាំទ្រហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព
2026/10/20 12:43:10 pm
​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា
2026/10/20 12:39:10 pm
​អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ខិតខំដាំដំណាំរួមផ្សំ២៧មុខ បង្កើនជីវភាពគ្រួសារឱ្យធូរធារជាងមុន ក្រោយទទួលបានដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
2026/10/20 12:10:36 pm
​ភ្នំពេញក្រោន នៅតែមិនស្គាល់ឈ្នះ ក្រោយរកបាន ១ពិន្ទុទាំងពិបាកពីឡាយហ្វព្រះសីហនុ
2026/10/20 12:03:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm